មិនធម្មតា! នេះជាប្រវត្ដិលោកស្រី Kamala Harris ដែលតស៊ូក្លាយជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមរិក
Bunthoeun KoemNOVEMBER 6 2024101 views

លោកស្រី Kamala Harris បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីគ្រប់មជ្ឈដ្ឋាននៅទូទាំងពិភលោក បន្ទាប់ពីលោកស្រីបានជាប់ឈ្មោះក្នុងការប្រជែងបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកជាមួយនឹងលោក Donald Trump។ តើលោកស្រី Kamala មានប្រវត្ដិសិក្សា និងការងារបែបណាខ្លះទើបធ្វើឲ្យគាត់មានភាពល្បីល្បាញ និងខ្លាំងបែបនេះ?

 

Download

 

លោកស្រី Kamala Devi Harris  កើតថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៦៤ នៅ Oakland នៃរដ្ឋ California ដោយបច្ចុប្បន្នមានអាយុ ៦០ ឆ្នាំ។ លោកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Howard និងសាកលវិទ្យាល័យ California, Hastings College of the Law  ។​ បច្ចុប្បន្នលោកស្រី Harris គឺជាបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ​ ២០២៤​។ 

 

ក្រឡេកមកមើលប្រវត្ដិការងារ និងនយោបាយវិញ លោកស្រីបានចាប់ផ្តើមអាជីពច្បាប់នៅក្នុងការិយាល័យមេធាវីទីក្រុង Alameda រដ្ឋ Florida។ គាត់ជាស្ត្រីជនជាតិអាមេរិក ដំបូងដែលបានបម្រើការងារនៅការិយាល័យមេធាវីក្នុងនាមជាមេធាវីនៅ San Francisco ក្នុងឆ្នាំ ២០០៣ ។  នៅឆ្នាំ ២០១០​ គាត់បានជាប់ជាអគ្គមេធាវីនៃរដ្ឋ California ។ ចំពោះជីវិតអាពាហ៍ពិពាហ៍វិញ នៅក្នុងឆ្នាំ២០១៤ លោកស្រីបានរៀបការជាមួយលោក Douglas Emhoff ដែលជាមេធាវី និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន ២ នាក់គឺ  Ella និង Cole ។

 

ក្នុងឆ្នាំ ២០១៧ គាត់ត្រូវបានចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគាត់បានគាំទ្រច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ផ្តល់ការសង្គ្រោះថ្លៃជួល កែលម្អការថែទាំសុខភាពមាតា ពង្រីកលទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្មខ្នាតតូច ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកមានជីវិតឡើងវិញ និងប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុផងដែរ។ 

 

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ លោកស្រី Kamala Harris ត្រូវបានប្រកាសចូលកាន់តំណែងជាអនុប្រធានាធិបតី បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រច្រើនមិនធ្លាប់មាននៅក្នុងប្រវត្ដិក្នុងរយៈពេលជិត ២០០ ឆ្នាំ។

 

240712 Biden Harris Ch 0927 0a82fb

 

សូមបញ្ជាក់ផងដែរថា លោកស្រី Harris បានការពារសិទ្ធសេរីភាពស្ត្រីក្នុងការសម្រេចចិត្តលើរាងកាយរបស់ពួកគេ​ ការពារសុវត្ថិភាពអំពីអំពើហិង្សាប្រដាប់កាំភ្លើង​  ​ការពារសេរីភាពក្នុងការបោះឆ្នោត​ និងសេរីភាពក្នុងការផឹកទឹកស្អាត និងដកដង្ហើមខ្យល់ស្អាត។ ក្រៅពីនេះគាត់ក៏បានធ្វើដំណើរទៅ ១៩ប្រទេសដើម្បីជួបជាមួយមេដឹកនាំពិភពលោកជាង ១៥០នាក់ ដើម្បីពង្រឹងសម្ព័ន្ធភាពសកលសំខាន់ៗ។

 

អ្នកស្រី​ Harris ក៏ជាដៃគូដែលគួរឱ្យទុកចិត្តរបស់លោកប្រធានាធិបតី Joe Biden ខណៈដែលពួកគេបានធ្វើការរួមគ្នាដើម្បីផ្តល់នូវសមិទ្ធិផលដ៏អស្ចារ្យដែលកំពុងផ្លាស់ប្តូរជីវិតសម្រាប់ប្រជាជនអាមេរិករាប់លាននាក់។ នៅក្នុងអំឡុងពេលធ្វើការរួមគ្នា ពួកគេបានវិនិយោគលើសេដ្ឋកិច្ចដើម្បីបង្កើតចំនួនកំណត់ត្រានៃការងារ និងរក្សាភាពអត់ការងារធ្វើទាប។ ការងាររបស់ពួកគេបាននាំឱ្យមានការបង្កើតអាជីវកម្មខ្នាតតូចច្រើនក្នុងរយៈពេលពីរឆ្នាំជាងកន្លងមកនេះ​។

 

លោកស្រី Harris និងលោក Joe Biden បានអនុម័តការវិនិយោគ ១ ពាន់លានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដើម្បីធ្វើការវិនិយោគដ៏សំខាន់បំផុតក្នុងការដឹកជញ្ជូនសាធារណៈ ជួសជុលស្ពាន និងអ៊ីនធឺណិតល្បឿនលឿនក្នុងប្រវត្តិសាស្ត្រ៕

 

អត្ថបទ៖ លីណា

Kamala and Shyamala

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia