ត្បិតតែអ៊ីស្រាអែលជារដ្ឋមួយដែលមានប្រវត្តិនៃការបែងចែកទឹកដី និងមានជម្លោះរ៉ុំារៃរាប់ពាន់ឆ្នាំមកហើយក្តី ប៉ុន្តែជាតិសាសន៍មួយនេះដែលជាជនជាតិជ្វីហ្វគឺជាជាតិសាសន៍ខ្លាំងបំផុតមួយលើវិស័យបច្ចេកវិទ្យា អាជីវកម្ម កសិកម្មដ៏ទំនើបលើវាលខ្សច់ ការនិយោគ និងរបៀបក្នុងការអប់រំកូនចៅជាដើម។ យ៉ាងណាមិញខាងក្រោមនេះគឺជារឿងធំៗទាំង៣ ដែលជីហ្វ តែងតែផ្តាំកូនចៅជំនាន់ក្រោយ ក្នុងការរស់នៅ៖
ជីហ្វជាជនជាតិដែលពិភពលោកទទួលស្គាល់ថាមានភាពវៃឆ្លាតបំផុត ពួកគេចូលចិត្តការអានហើយក៏អានក៏ជាទម្លាប់មួយដ៏ចាំបាច់ជាខ្លាំង។ យោងតាមការស្រាវជ្រាវបានបង្ហាញថាទម្លាប់អាននៅអ៊ីស្រាអែលមានចំនួន 40.1% នៃមនុស្សដែលមានអាយុពី 16-65 ឆ្នាំអានសៀវភៅយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍នៅអ៊ីស្រាអែល ស្ត្រីអានច្រើនជាងបុរស។ 47% នៃស្ត្រីអានសៀវភៅយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ បើប្រៀបធៀបទៅនឹងបុរសតែ 34% ប៉ុណ្ណោះដែលធ្វើដូចគ្នា។
២.កុំធ្វើអ្វីៗតាមអារម្មណ៍
បើនិយាយទៅដល់ជាតិសាសន៍ដែលពូកែធ្វើជំនួញបំផុតនៅក្នុងពិភពលោកនេះ គេមុខជាមិនភ្លេចពីវត្តមានជនជាតិ ជី្វហ្វ និងចិន ឡើយ។ជាក់ស្តែង យើងបានស្គាល់ពីCEO ក្រុមហ៊ុន META លោក Mark Zuckerberg មានខ្សែស្រឡាយជាជនជាតិជី្វហ្វ ហើយបើយើងក្រឡេកទៅមើលពីការតស៊ូ ក៏ដូចជាវិវត្តន៍ខ្លួនអស់រយៈពេលជាច្រើនឆ្នាំរបស់ស្ថាបនិករូបនេះ បានឱ្យដឹងថា Mark Zuckerberg គិតនិងផ្តោតលើការងារដែលខ្លួនធ្វើខ្លាំង មិនបណ្តែតបណ្តាយតាមអារម្មណ៍នោះទេពោលគឺធ្វើមួយ ធ្វើឱ្យសម្រេចតែម្តង។
៣. បង្រៀនក្មេងឱ្យយល់ពីតម្លៃនៃការប្រើលុយ
ឱពុកម្តាយជនជាតិជីហ្វតែងតែបង្រៀនកូនៗពួកគេពីការវិនិយោគលុយកាក់បន្តិចបន្តួចដែលពួកគេមានជាប់ខ្លួន និងបណ្តុះផ្នត់គំនិតឱ្យស្រឡាញ់សៀវភៅនិងលុយជាពិសេសឱ្យស្រឡាញ់ការរកស៊ី។ ឪពុកម្តាយជនជាតិជីហ្វតែងប្រាប់កូនអំពីរបៀបទុកដាក់លុយ របៀបចាយលុយ របៀបរកលុយ និងរបៀបវិនិយោគដល់កូនតាំងពីពួកគេដឹងក្តីតែម្តង។
គួរបញ្ជាក់ថាប្រទេសអ៊ីស្រាអែល គឺជាប្រទេសតូចមួយស្ថិតនៅតំបន់អាស៊ីខាងលិច ដែលមានទំហំសេដ្ឋកិច្ចធំបំផុត ប្រទេសនេះមានភាពល្បីល្បាញនិងខ្លាំងពូកែខាងកសិកម្មនិងបច្ចេកវិទ្យា ហើយមានមហាសេដ្ឋីច្រើនជាងគេនៅមជ្ឈិមបូព៌ាដែលជាប់ចំណាត់ថ្នាក់ទី១៨ នៅលើពិភពលោក៕
អត្ថបទដោយ ពីង ជូអេង