វត្តមានរបស់ All New Isuzu Mu-X 2024 ធ្វើអោយអ្នកនិយមឡានថ្មី ប្រភេទSUV កាន់តែរំជើបរំជួល
Daneth MechAPRIL 9 2023

ក្ដីប្រាថ្នា និង វត្ថុបំណង របស់អ្នកបើកបរគ្រប់រូបនោះគឺ ទទួលបាននូវរថយន្តមួយគ្រឿងដែលពោរពេញទៅដោយសមត្ថភាព ផាសុកភាព ប្រណិតភាព សុវត្ថិភាព និង ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ដើម្បីប្រាកដថាការធ្វើដំណើរទៅគ្រប់ទឹសទី គ្រប់កាលៈទេសៈ ជាមួយមនុស្ស ជាទីស្រលាញ់របស់ខ្លួន ប្រកបទៅដោយទំនុកចិត្ត​ និង ស្នាមញញឹម ដែលជាឧត្ដមភាពសម្រាប់គ្រួសារនីមួយៗ។

យ៉ាងណាម៉ិញ ក្ដីប្រាថ្នា និង វត្ថុបំណង ខាងលើនេះត្រូវបាន ISUZU កំណត់យកជាគោលដៅដ៏អាទិភាពបំផុតក្នុងការ សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និង សម្រេចបាននូវរថយន្ត SUV លក្ខណៈគ្រួសារ 7 កៅអី ដ៏ល្អឥតខ្ចោះនោះគឺ​ The All NEW ISUZU MU-X ម៉ូដែលឆ្នាំ 2024។  

ស្វាគមន៍ការមកដល់នៃកំពូលរថយន្ត SUV ដ៏មានគុណភាពរបស់ប្រទេសជប៉ុន និង មានប្រជាប្រិយភាពបំផុតប្រចាំ         ព្រះរាជាណាចក្រថៃឡង់ ដែលឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ នោះគឺរថយន្ត ISUZU MU-X ម៉ូដែលឆ្នាំ 2024 ដែលជាជំនាន់ថ្មីទី 2 នៃការផ្លាស់ប្ដូរទាំងស្រុងនៃ រូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយរបស់ ISUZU។ អ្វីដែលកាន់តែពិសេសនោះ ជាមួយការបំពាក់កញ្ចប់ពិសេសនៃការរចនាចេញពីរោងចក្រដោយផ្ទាល់  “MAGNETITE EDITION” បានធ្វើអោយរូបរាងនៃផ្នែកខាងក្រៅរបស់ MU-X 2024 កាន់តែមានភាពទាក់ទាញ ពោរពេញទៅដោយអំណាច និង កាន់តែឆើតឆាយ ចំណែកឯ  ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្តវិញ ក៏កាន់តែស្រស់ស្អាត ប្រណិតភាព និង ប្រកបទៅដោយភាពថ្លៃថ្នូរ។

  • ផ្នែកខាងមុខ
  • ISUZU MU-X ម៉ូដែល 2024 “MAGNETITE EDITION” រចនាម៉ូដនៃផ្នែកខាងមុខរថយន្តកាន់តែស្វាហាប់ដែលបំផុសឡើងនូវ ប៉ាណាចម្រឹងខ្យល់មុខ (Front Grill)​ ប្រភេទសំបុកឃ្មុំពណ៌ខ្មៅរលោង (Black Piano) ហ៊ុមព័ទ្ធទៅដោយក្រូម៉េអ៊ីណុក និង ស៊ុមពណ៌ប្រផេះ បែបនេះធ្វើអោយផ្ទៃនៃផ្នែកខាងមុខកាន់តែបង្ហាញនូវភាពទាក់ទាញក្រសែភ្នែកមនុស្សគ្រប់វ័យ។

    របារពីរបន្ទះពណ៌ប្លាទីន នៅចំកណ្តាលនៃប៉ាណាមុខមានសណ្ឋានដូចដងព្រួញ រួមជាមួយអំពូលលម្អរពេលថ្ងៃ (DRL) ប្រភេទ LED រចនាម៉ូដស្រួចដូចជាផ្លែព្រួញ ទាំងនេះតំណាងឲភាពស្វាហាប់ រហ័សរហួន និង ល្បឿនដូចផ្លេកបន្ទោល។

    Photo 2023 04 09 19 33 18

    Photo 2023 04 09 19 33 29

    • ផ្នែកចំហៀង

    ដងខ្លួនខ្ពស់ស្រឡះល្អ ឈរនៅលើថាសកង់រចនាម៉ូដថ្មីទំហំ 20 អ៊ិញ ប្រភេទអាលុយមីញ៉ូម (Dynamic Rotor Blade) ផ្ដល់ជូនទាំងភាពស្រស់ស្អាត សមត្ថភាពរត់ល្បឿនលឿន ផ្ទុកទំងន់កាន់តែធ្ងន់ និង រក្សាតុល្យភាពនៃផាសុកភាពបានល្អឥតខ្ចោះ ជាងនេះទៅទៀតក៏បានបំពាក់នូវដុំហ្វ្រាំងប្រភេទ (Disc) ទំហំធំ មុខ/ក្រោយ ផ្ដល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការចាប់ហ្វ្រាំងបញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី។     កម្ពស់ខ្ពស់ផុតពីដី (230 mm) ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ស្ថានភាពផ្លូវ និង ចុះទឹកក្នុងកម្រិតសុវត្ថិភាពបានរហូតដល់ទៅ (800 mm)។

    Photo 2023 04 09 19 34 36

    Photo 2023 04 09 19 34 42

    Photo 2023 04 09 19 34 56

    • ផ្នែកខាងក្រោយ

    កាន់តែស្រស់ស្អាត ទាក់ភ្នែកជាមួយការរចនាស៊ុមចង្កៀងស្តុបក្រោយពណ៌ខ្មៅដាប់អក្សរផុស (Mu-X) តំណាងឲអត្តសញ្ញាណនៃរថយន្ត។ រឹតតែអស្ចារ្យជាងនេះទៅទៀត ទ្វារក្រោយត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាថ្មី (Step Sensors) ដោយគ្រាន់តែដើរចូលទៅជិត និង ថយចេញបន្តិច ជាសញ្ញានៃការបញ្ជារទ្វារក្រោយអោយដំណើរការ បើក/បិទ ដោយស្វ័យប្រវត្តិ។

    Photo 2023 04 09 19 37 03

    Photo 2023 04 09 19 36 36

    Photo 2023 04 09 19 36 13

    • ផ្នែកខាងក្នុង

    ចំណុចដំបូងគេបង្អស់ដែលធ្វើអោយមនុស្សទូរទៅទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ រឺ អាប់អួរ នោះគឺការប្រើប្រាស់ពណ៌។ ចំពោះ MU-X ម៉ូដែល 2024 “MAGNETITE EDITION” បានធ្វើការច្នៃពណ៌ដ៏ពិសេសមួយនៃផ្ទៃផ្នែកខាងក្នុងដែលអោយឈ្មោះថា Macchiato Brown (ការរួមបញ្ចូលគ្នានៃពណ៌សូកូឡា និង ពណ៌ត្នោត) ដែលពណ៌ទាំងអស់នេះត្រូវបានបំផុសឡើងទៅលើបរិក្ខាដែលផលិតឡើងអំពីស្បែកល្អប្រណិតដេរដោយអំបោះថ្នេរដៃ ដែលមានដូចជាៈ

    • កៅអីគ្រប់ជួរ
    • ធ្នាក់ដៃគ្រប់ទីតាំង
    • តាបឡូ (Dashboard)
    • ស្នូកកណ្ដាលនៃទីតាំងចង្កឹះលេខ (Central Console)

    Photo 2023 04 09 19 38 48

    Photo 2023 04 09 19 38 40

    Photo 2023 04 09 19 38 28

    Macchiato Brown មិនត្រឹមតែផ្ដល់នូវសោភណ្ឌភាពស្រស់ស្អាតបែបថ្លៃថ្នូរនោះទេ ថែមទាំងមានភាពងាយស្រួលក្នុងការសម្អាតថែមទៀតផង។

    ផ្ទៃនៃកាប៊ីនរថយន្តត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ក្នុងការផ្ដល់ជូននូវភាពធំទូលាយ ស្រឡះល្អគ្រប់ទីតាំងកៅអីអ្នកដំណើរ។

    • កៅអីផ្នែកខាងមុខ រចនាឡើងជាទម្រង់អក្សរ S ធំទូលាយ ជួយទ្រទ្រង់ក្ដោបដងខ្លួនអ្នកបើកបរ និង អ្នកដំណើរបានល្អ កាត់បន្ថយភាពតានតឹងពីការចុកចង្កេះ ខ្នង រហូតដល់ស្មា ពិសេសវាបានភ្ជាប់មុខងារ Anti Vibration reduction ដែលកាត់បន្ថយរំញ័រ ពីស្ថានភាពផ្លូវលំបាកនានាផងដែរ។
    • ដៃចង្កូតរចនាពីស្បែកពិសេស មានសភាពទន់ល្មើយងាយស្រួលក្នុងការចាប់កាន់បញ្ជារ ប្រកបដោយទំនុកចិត្តខ្ពស់។
    • ផ្ទៃខាងក្នុងនៃតាបឡូ បង្កប់ដោយកុងទ័ររចនាយ៉ាងស្រស់ស្អាត និង បំផុសអេក្រង់ពហុមុខងារ (Smart MID) បង្ហាញពត៌មានសំខាន់ៗ និង អាចធ្វើការកំណត់ រឺ បញ្ជារទៅលើមុខងារផ្សេងៗយ៉ាងសំបូរបែប។
    • អេក្រង់កម្សាន្ត Touch Screen 9 អ៊ិញ បន្ថែមនូវភាពងាយស្រួល និង ទាន់សម័យជាមួយការភ្ជាប់ទំនាក់ទំនងទៅកាន់ Smart Phone របស់លោកអ្នកតាមរយៈ Bluetooth និង Wifi ដោយពុំចាំបាច់ប្រើខ្សែចម្លង។
    • ទីតាំងអ្នកដំណើរនៃជួរទីពីរ មានភាពធំទូលាយល្អបំផុត ទាំងកន្លែងទម្រេតជើង ទំហំនៃកៅអី ជាពិសេសដំបូលផ្នែកខាងលើក៏មានភាពស្រលះល្អ និង បំពាក់នូវម៉ាស៊ីនត្រជាក់ចំពីលើអ្នកដំណើរតែម្ដង។ កៅអីស្បែកដ៏ទន់ល្មើយ ក៏អាចធ្វើការកាច់ទម្រេតដើម្បីសម្រាកបានរហូតដល់ទៅ150ដឺក្រេ។
    • ទីតាំងអ្នកដំណើរនៃជួរទីបី ក៏មានភាពងាយស្រួល ស្រលះល្អ និង ទទួលបានផាសុកភាពដោយកៅអីក៏ត្រូវបានរចនាឡើងអោយមានភាពធំទូលាយ អាចបត់បែនទម្រេតបាន ពិសេសនោះគឺងាយស្រួលក្នុងការ ចេញ/ចូល ថែមទាំងបំពាក់ម៉ាស៊ីនត្រជាក់ដល់ទីតាំងខាងក្រោយនោះផងដែរ។
    • AC Power socket 220V ឧបករណ៍ផ្គត់ផ្គង់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់ សាកថ្មកុំព្យូទ័រ និងផ្សេងៗ។

    Photo 2023 04 09 19 40 34

    Photo 2023 04 09 19 40 08

    Photo 2023 04 09 19 40 23

    • សមត្ថភាពរបស់រថយន្ត (Performance & Riding Comfort)

    ISUZU MU-X 2024 មួយនេះប្រើប្រាស់វិស្វកម្មជំនាន់ថ្មីចុងក្រោយក្នុងការផលិតតួរថយន្តដែលមានឈ្មោះថា ISUZU MYMMETRIC MOBILITY បានអភិវឌ្ឍន៍ គ្រោងឆ្អឹងរថយន្តអោយមានសមត្ថភាពដូចជាៈ

    • កាប៊ីនរថយន្តមានភាពរឹងមាំខ្លាំង
    • សាក់ស៊ីរថយន្តមានទំហំផ្ទៃមុខកាត់ធំ និង រឹងមាំជាងមុនរហូតដល់ទៅ 34%

    Photo 2023 04 09 19 42 00

    Photo 2023 04 09 19 42 08

    ទាំងនេះធ្វើអោយតួរថយន្ត មានសភាពរឹងមាំ ស្វាហាប់ រហ័សរហួនក្នុងការបត់បែន ដែលវាបានផ្ដល់នូវលំនឹងល្អបំផុត ក្នុងការកាច់បត់ផ្លូវកោង ពិសេសពេលរថយន្តស្ថិតនៅលើល្បឿនលឿន ចំណែកឯសំលេង ព្រមទាំងរំញ័រ ដែលចូលកាន់ Insulation នៃកាប៊ីនរថយន្តក៏ត្រូវបានកាត់បន្ថយផងដែរ។

    • ទីតាំងរបស់តួម៉ាស៊ីនត្រូវបានរៀបចំឡើងឲស្ថិតនៅចំណុចកណ្ដាលនៃភ្លៅរថយន្ត និង ដកឃ្លាចុះទៅក្រោមបន្តិច (weight distribution) បានធ្វើអោយកំលាំងច្បាមរបស់ កងនីមួយៗកាន់តែមាន ប្រសិទ្ធិភាពនៅលើស្ថានភាពផ្លូវរអិល ដែលធ្វើឲ្យរថយន្តមិនងាយក្រឡាប់។
    • បូមផ្នែកខាងមុខប្រភេទ Independent Double Wishbone អភិវឌ្ឍន៍ថ្មីទៅលើដៃច្បាមទប់លំនឹង (Upper & Lower wishbone) ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar។
    • បូមផ្នែកខាងក្រោយប្រភេទ 5-Links suspension ក៏ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើ ដៃឃ្លោងកាត់ផ្ដាច់ ចលនាអុក និង បោកផ្ទប់ ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar ផងដែរ។

    ជាលទ្ធផល មិនថាស្ថិតក្នុងស្ថានភាពផ្លូវបែបណា អង្គុយនៅទីតាំងណា MU-X 2024 ផ្ដល់នូវលំនឹង និង កាត់បន្ថយ ភាពរលាក់បានល្អ គួរអោយកត់សំគាល់។

    Photo 2023 04 09 19 37 03

    Photo 2023 04 09 19 43 16

    Photo 2023 04 09 19 43 21

    • ម៉ាស៊ីន និង ប្រអប់លេខ (Engine & Powertrain)
    • ម៉ាស៊ីនៈ MU-X 2024 បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី Ddi Blue power, 3.0L ផលិតកំលាំងរត់បាន 190 hp និង កំលាំងអូសទាញបានរហូតដល់ទៅ 450Nm ដែលនេះជាថាមពលដ៏ខ្លាំងក្លា អាចឆ្លើយតបនូវរាល់គ្រប់តំរូវការរបស់អ្នកបើកបរក្នុងការបញ្ជារថយន្តពោរពេញទៅដោយទំនុកចិត្ត និង ភាពរីករាយ (FUN and Confident to Drive)។
    • Turbo: ជាជំនួយការដ៏ប៉ិនប្រសព្វរបស់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មីមួយនេះនោះគឺ Turbo ដែលដំណើរការស្វ័យប្រវត្តិ (VGS Turbo) វាមានភាពឆ្លាតវៃក្នុងការរុញច្រានម៉ាស៊ីនឲ្យ ផលិត និង បញ្ជូន កំលាំង ឲ្យឆ្លើយតបទៅតាមតំរូវការភ្លាមៗ របស់អ្នកបើកបរ​ដោយពុំចាំបាច់រង់ចាំឡើយ។
    • ប្រអប់លេខៈ ដៃគូររបស់ម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺប្រអប់លេខស្វ័យប្រវត្តិដែលសម្រួលអោយ ការបើកបរកាន់តែមានភាពរលូនជាមួយបច្ចេកវិទ្យា REV Tronic mode ដែលជួយជំរុញកំលាំង បន្ថែមក្នុងការប្រើប្រាស់ លេខដៃ រឺ អូតូ ​ហើយវាក៏ជួយផ្ដល់នូវសុវត្ថិភាពពីការ ថែម រឺ ថយលេខ ខុសប្រក្រតីពីអ្នកបើកបរផងដែរ។
    • 4WD Terrain Command: សម្រាប់ការប្រើប្រាស់ហ្វឹកហ្វឺន និង លុកលុយ នៅគ្រប់ស្ថានភាពផ្លូវ លែងជាកង្វល់ ទោះបីជាអ្នកមិនមែនជាអ្នកបើកបរអាជីពក៏ដោយ អ្នកអាចធ្វើការបញ្ជាររថយន្តបាន យ៉ាងងាយស្រួលជាទីបំផុត ដោយគ្រាន់តែប្រើម្រាមដៃចុចទៅលើប៊ូតុងស្វ័យប្រវត្តិតែប៉ុន្នោះ។

    Photo 2023 04 09 19 45 32

    Photo 2023 04 09 19 38 40

    Photo 2023 04 09 19 45 40

    • ប្រព័ន្ធសុវត្ថិភាព (Safety)

    MU-X 2024 បានគិតគូរយ៉ាងហ្មត់ចតបំផុតក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ រាប់ចាប់តាំងពី        ពេលចេញពីចំណត ពេលកំពុងបើកបរ រហូតដល់ការជួយបង្គ្រោះបឋម ក្នុងករណីដែលរថយន្តជួបឧបវហេតុដោយចៃដន្យណាមួយ។

    • ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Advance Driver Assist System (ADAS)

    Photo 2023 04 09 19 47 15

    Photo 2023 04 09 19 47 20

    Photo 2023 04 09 19 47 34

    MU-X 2024 ប្រើប្រាស់ 3D Imaging Stereo Camera រួមជាមួយ Sensor 8​ គ្រាប់មួយជុំរថយន្ត ព្រមទាំង Radar ទាំង 2 នៃផ្នែកខាងក្រោយ ដើរតួនាទីជាញ្ញាណពិសេស ឆ្លើយតបយ៉ាងរហ័សបំផុត ក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ស្ទើរគ្រប់ស្ថានភាពទាំងអស់ មិនថាពេលថ្ងៃ រឺ ពេលយប់ក៏ដោយដែលមានដូចជាៈ

    • FCW, Forward Collision Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខដែលអាចនឹងកើតមានឡើង)
    • AEB, Autonomous Emergency Brake (ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសគ្រោះថ្នាក់)
    • LDW, Lane Departure Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ)
    • TA-AEB, Autonomous Emergency Braking (ផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងពេលឆ្លងផ្លូវ)
    • ACC, Adaptive Cruise Control (រក្សារគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ និង ចាប់ហ្វ្រាំងស្វ័យប្រវត្តិ)
    • BSM, Blind Spot Monitoring (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកចំហៀង ពេលកំពុងបើកបរ)
    • RCTA, Rear Cross Traffic Alert (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកខាងក្រោយ ពេលចេញពីចំណត)
    • MCB, Multi Collision Brake (បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ក្រោយមានការប៉ះទង្គិច)
    • PMM, Pedal Misapplication Mitigation (បន្ថយកំលាំងម៉ាស៊ីនភ្លាមៗ ពេលបាត់បង់ម្ចាស់ការ)
    • AHB, Automatic High Beam (គ្រប់គ្រងប្រព័ន្ធភ្លើង ហ្វា និង កូដ ដោយស្វ័យប្រវត្តិ)
    • MSL, Manual Speed Limiter (កំណត់ល្បឿនអតិបរមាក្នុងការបើកបរ)
    • ប្រព័ន្ធហ្វាំងសុវត្ថិភាពសំខាន់ៗទាំង​ 10 មុខជំនួយឲ្យការបើកបរកាន់តែមានទំនុកចិត្តដែលមានដូចជាៈ
    • ABS   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយអូសកង់
    • BA     ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី រឺ ស្ថានភាពអាសន្ន
    • EBD   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយរអិលពេលដឹកធ្ងន់
    • ESC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
    • TCS   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
    • HDC   ប្រព័ន្ធ អមហ្វ្រាំងស្វ័យប្រវត្តិ រក្សាលំនឹងរថយន្តពេលចុះចំណោត
    • HSA   ប្រព័ន្ធហ្វ្រាំង ស្វ័យប្រវត្តិ ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោត
    • BOS   ប្រព័ន្ធហ្វ្រាំង កាត់ផ្ដាច់កម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
    • TSC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិ ពេលសណ្ដោង រឺ រថយន្តរងសម្ពាធខ្យល់បោកផ្ទប់
    • EBS   ប្រព័ន្ធប្រកាសភ្លើងអាសន្នសុំផ្លូវ ពេលអ្នកបើកបរបញ្ឈប់រថយន្តភ្លាមៗ

    Photo 2023 04 09 19 48 54

    • ប្រព័ន្ធសុវត្ថិភាពកាត់បន្ថយសម្ពាធនៃការបោកផ្ទប់ដល់អ្នកដំណើរ​ ពេលរថយន្តត្រូវបានប៉ះទង្គិចដែលមានដូចជាៈ
    • តួរថយន្តផ្គុំឡើងពីលោហៈធាតុរឹងមាំធ្វេរដងធៀបទៅនឹងរថយន្តដ៏ទៃ
    • សាក់ស៊ីរថយន្តរឹងមាំ ពង្រីកមុខកាត់ធំជាងមុន34% និង ពង្រីករនូតធំជាងមុន 23%

    ជួយកាត់បន្ថយសម្ពាធកុំអោយចូលទៅប៉ះពាក់ដល់អ្នកដំណើរនៅពេលរថយន្តមានការប៉ះទង្គិច

    Photo 2023 04 09 19 42 08

    Photo 2023 04 09 19 50 02

    Photo 2023 04 09 19 49 57

    ជាងនេះទៅទៀត MU-X 2024 ទទួលបាននូវការធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធសុវត្ថិភាពលើគ្រប់ផ្នែកទាំងអស់ ពីសមាគមន៍វាយតំលៃប្រព័ន្ធសុវត្ថិភាពប្រចាំអាស៊ីអាគ្នេយ៍នៅឯប្រទេស Australia ដែលហៅកាត់ថា “A-NCAP”            ហើយលទ្ធផលទទួលបាននោះគឺ MU-X 2024 ជារថយន្តដែលផ្តល់នូវសុវត្ថិភាពខ្លាំងបំផុតរហូតទៅដល់ ផ្កាយ5។

    Photo 2023 04 09 19 51 37

    Photo 2023 04 09 19 51 30

    • បច្ចេកវិទ្យា និង ភាពងាយស្រួល (Innovation & Convenience)

    MU-X 2024 ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយភាពឆ្លាតវៃជាច្រើន ដែលជាជំនួយដល់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានដូចជាៈ

    • Remote engine start: ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ ដើម្បីរក្សាសីតុណ្ហភាពក្នុងកាប៊ីនរថយន្តឲ្យត្រជាក់ ។
    • Electronic Parking Brake with Auto hold: ប្រព័ន្ធហ្វ្រាំងដៃអេឡិតត្រូនិក ជួយសម្រួលដល់ការបើកបរក្នុងទីក្រុង កាត់បន្ថយការជាន់ហ្វ្រាំង រឺ ដោះដូរលេខ។
    • Walk away auto lock: ប្រព័ន្ធចាក់សោរទ្វារដោយស្វ័យប្រវត្តិពេលចាកចេញពីរថយន្ត
    • IR Cut Windshield: កញ្ចក់ផ្ទៃខាងមុខភ្ជាប់មុខងារកាត់បន្ថយកាំរស្មី IR ពីព្រះអាទិត្យ

    ទាំងនេះគឺត្រូវបានបំពាក់នៅលើកំពូលរថយន្ត SUV 7 កៅអី The All New ISUZU MU-X ម៉ូដែល 2024 “MAGNETITE EDITION” ដែលលើសពី ប្រណិតភាព គឺទទួលបានទាំង បច្ចេកវិទ្យាថ្មីៗ សមត្ថភាពដ៏ខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃគ្មានពីរ និង ជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់(សន្សំសំចៃខ្ពស់), FURTHER THAN LUXURY។

    តើលោកអ្នកបានត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់របស់រថយន្តដ៏ មានសមត្ថភាពអស្ចារ្យនេះហើយរឺនៅ?

    ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ISUZU ឥឡូវនេះដើម្បីធ្វើការបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនមក ជាមួយនឹងកញ្ចប់នៃការផ្ដល់ជូនដ៏អស្ចារ្យបំផុតពី ISUZU៕

    ទំនាក់ទំនងក្រុមហ៊ុន៖

    ទីតំាងលក់ ៖ ទល់មុខព្រលានយន្ដហោះពោធ៍ចិនតុង

    Website: www.isuzucambodia-tis.com

    Facebook: Isuzu Cambodia ឬ Isuzu KCambodia

    YouTube: Isuzucambodia

    Intragram: Isuzucambodiaofficial

    លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99 (telegram available)

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia