គិតត្រឹមត្រីមាសទី១ (៣ខែ) នៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧២គម្រោង ដែលមានទុនសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជិត ១២ម៉ឺនកន្លែង។ នេះបើយោងតាមការឲ្យដឹងពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាដើមខែមេសា។
របាយការណ៍ដដែលបានបង្ហាញថា ប្រភពទុនដែលបានវិនិយោគនៅកម្ពុជា មានចំនួន ១០ប្រទេស ដែលក្នុងនោះប្រទេសចិន បានឈរលំដាប់លេខរៀងទីមួយ និងបានបណ្ដាក់ទុនវិនិយោគប្រមាណ ៥៦,២៣%។ ក្រៅពីនេះមាន កម្ពុជា ៣៨,៨០% ,សិង្ហបុរី ២,៩១% និងអាម៉េរិកមានត្រឹមតែ ០,១៨% ប៉ុណ្ណោះ ខណៈវិស័យដែលវិនិយោគច្រើនបំផុត គឺវិស័យឧស្សាហកម្មក្នុងទំហំទុន ២,២ ពាន់លានដុល្លារអាម៉េរិក។
គួរជម្រាបផងដែរថា គម្រោងទាំងនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តចំនួន ១៣ ដូចជា ខេត្តកំពង់ស្ពឺ ស្វាយរៀង កោះកុង និងទីក្រុងភ្នំពេញ ជាដើម ដែលមមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook