រវាង Introvert, Extrovert និងAmbivert មនុស្សប្រភេទនេះងាយនឹងជោគជ័យក្នុងអាជីពការងារនិងការរកស៊ី
Toeuy HongAPRIL 21 20241.8 K views

មួយរយៈចុងក្រោយនេះ គេនិយាយច្រើនពីមនុស្សIntrovert ដែលជាមនុស្សមានចរិតស្ងប់ស្ងាត់ ចូលចិត្តចំណាយពេលនៅម្នាក់ឯង។ ក្រៅពីមនុស្សIntrovert ក៏មានប្រភេទមនុស្សផ្សេងទៀតដែលផ្ទុយពីIntrovert ដូចជាមនុស្សExtrovert ជាប្រភេទមនុស្សដែលចូលចិត្តនិយាយច្រើននិងចូលចិត្តនៅជាមួយអ្នកដទៃ។

ក្រៅពីមនុស្ស Introvert និងExtrovert ក៏នៅមានមនុស្សAmbivert ដែលប្រភេទមនុស្សនៅកណ្ដលរវាង Introvert និង Extrovert។ មនុស្សAmbivert គឺជាមនុស្សដែលពេលខ្លះចូលចិត្តនៅម្នាក់ឯងហើយពេលខ្លះចូលចិត្តនៅជាមួយអ្នកដទៃពោលគឺជាប្រភេទមនុស្សដែលអាចសម្របខ្លួនរវាង Introvert និងExtrovert។

ចុះរវាងមនុស្ស Introvert, Extrovert និង Ambivert តើប្រភេទមនុស្សមួយណាដែលងាយនឹងជោគជ័យក្នុងជីវិតជាពិសេសជោគជ័យក្នុងអាជីពការងារនិងការរកស៊ី?

បើយោងតាមលោក Liz Bywater ដែលជាអ្នកប្រឹក្សាផ្នែកភាពជាអ្នកដឹកនាំ បានឲ្យដឹងថា មនុស្សAmbivert គឺអស្ចារ្យជាងគេបំផុតនៅកន្លែងធ្វើការ។ លោកបានឲ្យដឹងទៀតថា Ambivert គឺជាប្រភេទមនុស្សដែលមានភាពបត់បែន អាចសម្របតាមកាលៈទេសៈនិងដឹងពីខ្លួនឯងច្បាស់ថាត្រូវធ្វើអ្វីទៅតាមកាលៈទេសៈជាក់ស្ដែង។

លោកបានឲ្យដឹងទៀតថាបើនិយាយពីការងារវិញ Ambivert គឺងាយនឹងជោគជ័យជាងគេពោលគឺពួកគាត់អាចរីកចម្រើននៅក្នុងលក្ខខណ្ឌការងារដែលតម្រូវឲ្យធ្វើការជាក្រុមនិងធ្វើការដោយមានការសហការគ្នាជាមួយមនុស្សដទៃ។ មិនតែប៉ុណ្ណោះប្រសិនបើពួកគាត់ធ្វើការឯករាជ្យតែម្នាក់ឯងក៏ពួកគាត់អាចធ្វើការបានលទ្ធផលដ៏អស្ចារ្យផងដែរ។

ដោយសារតែ Ambivert មាននូវភាពបត់បែនពោលគឺជាមនុស្សIntrovert ផងនិងExtrovert ផងនោះធ្វើឲ្យពួកគាត់ងាយនឹងជោគជ័យក្នុងការរកស៊ីផងដែរ។ ត្រង់នេះ Ambivert អំណោយផលក្នុងការបត់បែនណាស់។ ពេលខ្លះពួកគាត់ចង់ធ្វើការម្នាក់ឯង ប៉ុន្ដែបើមានលក្ខខណ្ឌតម្រូវឲ្យធ្វើការសហការជាមួយអ្នកដទៃមនុស្ស Ambivert គឺអាចបត់បែននិងសម្របបានភ្លាមតែម្ដង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia