បងធំសេដ្ឋកិច្ចទី១នៅអាស៊ាន! មកដឹងពីប្រាក់ខែជាមធ្យម របស់កីឡាករបាល់ទាត់ប្រទេសឥណ្ឌូនេស៊ី
Kan DaraMAY 17 202314.9 K views

ឥណ្ឌូនេស៊ីដែនកោះដែលមានផ្ទៃដីសរុប ១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ មានប្រជាជន២៨០លាននាក់ ក្នុងនោះយុវជនដែលមានវ័យចន្លោះពី១៨-​៣៩​ឆ្នាំ មានចំនួន៧៥លាននាក់ និងត្រូវបា​នគេចាត់ទុកថាជាបងធំសេដ្ឋកិច្ចទី១ហើយនៅអាស៊ាននេះ។

យ៉ាងណាមិញការប្រកួតកីឡានៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាជនសង្កេតឃើញថា កីឡាកររបស់ប្រទេសនេះមានស្នាដៃក្នុងវិស័យបាល់ទាត់ បាល់ទះ រហូតដល់បំបែកកំណត់ត្រាឈ្នះមេដាយមាស ដែលឥណ្ឌូនេស៊ីរង់ចាំអស់រយៈពេល៣២ឆ្នាំហើយក្នុងទីលានបាល់ទាត់។

ចុះតើប្រាក់ខែជាមធ្យមរបស់កីឡាករបាល់ទាត់ ឥណ្ឌូនេស៊ីជាទូទៅមានចំនួនប៉ុន្មាន?

បើយោងតាមប្រភពវិទ្យាស្ថានស្រាវជ្រាវ Salary Expert បានឱ្យដឹងថាប្រាក់ខែរបស់អ្នកលេងបាល់ទាត់នឹងត្រូវបែងចែកទៅតាមឆ្នាំនៃការលេង សម្រាប់អ្នកដែលមានបទពិសោធន៍៍ចាប់ពី១-៣ ឆ្នាំអាចទទួលបានប្រាក់ខែប្រចាំឆ្នាំជាមធ្យមចន្លោះ Rp 151,786771 ប្រហែល10195$។ ដោយឡែកសម្រាប់អ្នកមានបទពិសោធន៍ចាប់ពី៨ឆ្នាំឡើងទៅអាចទទួលបានប្រាក់ខែចន្លោះ Rp 250,814,555 ប្រហែល16847$៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia