ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាននាំយកនូវអំណោយបរិច្ចាគទៅកាន់មណ្ឌលមែកឈើ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជិតឈានចូលមកដល់!
Sreymom ChaAPRIL 6 2025

កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប (IG Trading Group Co., Ltd.) បាន​រៀបចំ​កម្មវិធី​មនុស្ស​ធម៌ទៅកាន់មណ្ឌលមែកឈើដែលមានទីតាំងស្ថិតនៅ​សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោម​ប្រធាន​បទ “រួមគ្នា​ផ្តល់​ភាព​កក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ"

Photo 2025 04 06 11 49 01

ក្នុងការជជែកជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាយជី ត្រេឌីង គ្រុប លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន ១៨២ នាក់ ដោយសារតែ ឪពុកម្ដាយស្លាប់ចោល ឬបោះបង់ចោល ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ ដោយមណ្ឌលមែកឈើ ព្រមជាមួយការផ្គត់ផ្គង់ហូបចុក ស្នាក់នៅ និងទទួលបានការសិក្សា​រយៈពេលវែង ដូចកុមារដទៃទៀតដែរ។

Photo 2025 04 06 11 49 08

ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានការចូលរួមពីលោក គឹម ពុធគីរី  ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ដែលបានដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់ ធ្វើការងារសប្បុរសធម៌ នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា ទឹកដោះគោម្សៅ (Gain for Growth) សាប៊ូកូនក្មេងសរីរាង្គម៉ាក Klen ទាំងដុសខ្លួន កក់សក់ និងលាងដប របស់របស់ប្រើប្រាស់សម្រាប់អូនៗ ព្រមទាំងថវិការមួយចំនួនផងដែរ ជូនដល់ក្មេងកំព្រាគ្មានទីពឹងទាំង ១៨២ នាក់ នៅមណ្ឌលមែកឈើ នាព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៥ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

Photo 2025 04 06 11 49 14

ក្រៅពីវត្តមានរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន អាយជី ត្រេឌីង លោក លោក សំ កុសល នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Business Cambodia និងក្រុមសម្តែងរឿងភាគបែបអប់រំ លោក Zero ក៏បានចូលរួមជាភ្ញៀវកិត្តិយស ដើម្បីញុំាងកម្មវិធីឱ្យកាន់តែឱឡារិក ក៏ដូចជាជួយផ្សព្វផ្សាយបន្តដល់បងប្អូនសាធារណជន ដែលមានបំណងចង់ធ្វើសកម្មភាពសប្បុរសធម៌ជួយដល់កុមារកំព្រា​​ដែលកំពុងជួបការខ្វះខាតផងដែរ។

Photo 2025 04 06 11 49 28

ឆ្លៀតក្នុងឱកាសនោះដែរ ទាំងលោក ផន ផល្លា និងតំណាងក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប សុទ្ធតែបានអំពាវដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមគាំទ្រជាថវិកាក្ដី សម្ភារសិក្សាក្ដី គ្រឿងឧបភោគបរិភោគក្ដី ដើម្បីបន្តការផ្គត់ផ្គង់ដល់ក្មេងៗកុមារកំព្រានៅ       មណ្ឌលមែកឈើ សំដៅជួយកសាងអនាគតពួកគេ ឱ្យក្លាយជាពលរដ្ឋល្អ មានការសិក្សាអប់រំ និងមានសមត្ថភាពចូលរួមកសាង ប្រទេសជាតិទៅជំនាន់ក្រោយៗ៕

Photo 2025 04 06 11 49 21

Photo 2025 04 06 11 49 34

Photo 2025 04 06 11 49 40

Photo 2025 04 06 11 48 39

Photo 2025 04 06 11 48 46

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia