ចំណាំ! ករណីបាត់អត្តសញ្ញាណប័ណ្ណមិនអាចធ្វើថ្មីបានទេ តែត្រូវដោះស្រាយតាមវិធីទាំងនេះដើម្បីអាចបោះពុម្ពថ្មី
Bunthoeun KoemJULY 7 20233.7 K views

ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនមិនអាចថតធ្វើថ្មីបានទេ តែត្រូវដាក់ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ដើម្បីបោះពុម្ពថ្មីវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត សាយ ម៉េងឈាងអគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

358523363 660018149496119 1781770051358222017 N

តាមការបញ្ជាក់របស់ឯកឧត្ដម ក្នុងករណីបាត់អត្ដសញ្ញាណប័ណ្ណ ស្វាមីខ្លួនត្រូវដោះស្រាយដូចខាងក្រោម៖

១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍  ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន)

 ២. ទីតាំងដែលត្រូវយកពាក្យ​បណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណ​ម្តងទៀតបាន មានដូចជា​ :

-ប៉ុស្តិនគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍

-អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍

-ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្តនៃទីលំនៅអចិន្ត្រៃយ៍

-ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ

-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងនៅ​ ភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។

៣.រយ:ពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារ

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

334948624 1552877408539927 1590605825884021468 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia