កុំទុកជំនាញចោល! មានជំនាញក្នុងខ្លួន ស្ថាបនិក Think E-Marketing បង្ហើបផ្លូវ៣ប្រើជំនាញរកចំណូលតាមអនឡាញ
Toeuy HongJUNE 23 2025177 views

លោក ហួត សុធារ៉ា ស្ថាបនិកផេក Think E Marketing គឺជាអ្នកជំនាញទីផ្សារឌីជីថលនិងជាអ្នកផលិតមាតិកាចែករំលែកទាក់ទងនឹងទីផ្សារឌីជីថល។ ជាពិសេសលោកតែងតែចែករំលែកទាក់ទងនឹងក្បួនក្នុងការBoost ផុសឲ្យមានប្រសិទ្ធភាពក៏ដូចជាupdate ព័ត៌មានផ្សេងៗទាក់ទងនឹងការធ្វើទីផ្សារឌីជីថលផងដែរ។

នៅក្នុងជំនួបជាមួយក្រុមការងារBusiness Cambodia លោក ហួត សុធារ៉ាថាជំនាញទីផ្សារឌីជីថលគឺជួយឲ្យលោករកចំណូលបន្ថែមបានគួរសមដែរ។ ត្រង់នេះលោកបង្ហើបថាដោយសារតែជំនាញទីផ្សារឌីជីថលនេះហើយធ្វើឲ្យលោកអាចរកចំណូលបន្ថែមជាពិសេសគឺលោកនិយាយថាពេលខ្លះដេកក៏លោកនៅតែបានចំណូលចូលកុងធនាគារ។ ចំណូលបន្ថែមដែលលោករកបានគឺពីការលក់វីដេអូពីការធ្វើទីផ្សារឌីជីថល។

ខាងក្រោមនេះគឺជាគន្លឹះពិសេសៗដែលលោក ហួត សុធារ៉ា បានអនុវត្តដែលធ្វើឲ្យលោកអាចរកចំណូលពីការលក់វីដេអូមេរៀនពីការធ្វើទីផ្សារតាមបែបឌីជីថល

. ផលិតមាតាការទាក់ទងនឹងទីផ្សារឌីជីថល

មុននឹងអាចលក់វីដេអូមេរៀនពីការធ្វើទីផ្សារឌីជីថល លោកបានចែករំលែកជាច្រើនហូរហែរលើហ្វេសប៊ុកផេក Think E Marketing របស់លោកដោយប្រាប់ពីគន្លឹះខ្លីខ្លឹមក្នុងការធ្វើទីផ្សារតាមឌីជីថលជាពិសេសគឺទិកនិចក្នុងការBoost លើហ្វេសប៊ុកផេកឲ្យមានប្រសិទ្ធភាពនិងចំអតិថិជនគោលដៅ។

 ក្រោយពីចែករំលែកបានច្រើននិងមានគេស្គាល់ហើយនោះ លោកចាប់ផ្ដើមផលិតវីដេអូដើម្បីទាញមនុស្សឲ្យទៅទិញវីដេអូមេរៀនរបស់លោក។ ជាក់ស្ដែងពេលលោកចាប់ផ្ដើមដាក់subscription ឲ្យគេបង់លុយចូលមើលវីដេអូ លោកបានផលិតវីដេអូមួយដែលមានចំណងជើងថា” ដូរកាហ្វេប្ដូរយកចំណេះដឹង”  ដែលមានន័យថាយកលុយដែលចំណាយលើកាហ្វេមកចំណាយលើចំណេះដឹងវិញ។ វីដេអូមួយនេះធ្វើឲ្យមនុស្សចូលបង់លុយដើម្បីបានទទួលបានមេរៀនវីដេអូពីការធ្វើទីផ្សារឌីជីថល។

. ដាក់ subscription លើPlatform

លោកបានផលិតវីដេអូមេរៀនពីការធ្វើទីផ្សារឌីជីថល ហើយupload នៅលើវេបសាយ Patreon ដែលplatformមួយផ្ដល់ឲ្យអ្នកផលិតមាតិកាអាចបង្កើតជា subscription ដើម្បីលក់ផលិតផលឬសេវាកម្មឌីជីលលើអនឡាញបាន។

លោកថាការដាក់ Subscription លើPatreon គឺមានភាពងាយស្រួលពោលគឺបើអ្នកចាប់អារម្មណ៍ចង់បង់ថ្លៃដើម្បីទទួលបានវីដេអូពីទីផ្សារឌីជីថលគឺពួកគាត់គ្រាន់តែចុះឈ្មោះលើPatreon ហើយធ្វើការsubscribe ជាការស្រេច។ ត្រង់នេះលោកបានចំណូលប្រចាំខែពីការ subscribers ដោយគ្រាន់តែធ្វើការupdate វីដេអូបន្ថែមខ្លះៗប្រចាំខែតែប៉ុណ្ណោះ។

. លក់មេរៀនអនឡាញ

ត្រង់នេះលោកផលិតវីដេអូអំពីការធ្វើទីផ្សារតាមឌីជីថលហើយuploadនៅក្នុងplatform ណាមួយ។ ហើយពេលមានអ្នកចង់ទិញមេរៀន ពួកគាត់នឹងចុះឈ្មោះបង់លុយដើម្បីទទួលបានមេរៀន។  ជាក់ស្ដែងការលក់មេរៀននេះគឺលោកUpload ដាក់លើហ្វេសប៊ុក ហើយពេលមានអ្នកទិញមេរៀនលោកក៏ទាញចូលគ្រុបដើម្បីឲ្យពួកគាត់បានមើលរៀន។

សរុបមកអ្វីដែលលោក ហួត សុធារ៉ាបានចែករំលែកបានបង្ហាញឲ្យយើងទាំងអស់គ្នាឃើញថា បើយើងមានជំនាញច្បាស់លាស់នោះយើងអាចលក់ជំនាញតាមអនឡាញបានយ៉ាងងាយស្រួលដែលអាចបង្កើតចំណូលបន្ថែមក្រៅពីចំណូលគោលរបស់យើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia