ប្រា.ក់ខែ៥០០$ ចាយមិនគ្រប់? អ្នកជំនាញ ឲ្យចាយតាមក្បួន១នេះភ្លាម ធានាឈប់ខ្ចីលុ.យគេ ហើយសល់ទ្រព្យទៀត
Kan DaraAUGUST 10 202515 views

មនុស្សមួយចំនួនរកបាន ៣០០ដុល្លារ/១ខែ ចាយមិនគ្រប់ ឥឡូវរកបាន ៥០០ដុល្លារ/១ខែក៏ចាយមិនគ្រាន់ ដល់ថ្នាក់ពេលខ្លះឆក់កន្តៀតខ្ចីបុលគេដោះកូយចុងខែទៀតក៏មាន។ ដោយមើលឃើញពីបញ្ហានេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានណែនាំឲ្យចាយតាមក្បួន ៥០/៣០/២០ ធានាឈប់ខ្ចីលុយគេ ហើយសល់ទ្រព្យទៀត៖

/. តម្រូវការចាំបាច់ (៥០%) ស្មើនឹង ២៥០$

  • កន្លែងស្នាក់នៅ (ជួលបន្ទប់ /ផ្ទះ) ចំណាយចន្លោះពី ៥០$ - ១០០$
  • ចំណីអាហារ ចំណាយចន្លោះពី ១០០$ - ១៣០$
  • បង់ថ្លៃទឹក និងភ្លើងអគ្គិសនី ចំណាយចន្លោះពី ១៥$ - ៣០$
  • បង់ថ្លៃអ៊ីនធឺណេត និងទូរស័ព្ទ ចំណាយចន្លោះពី ១០$ - ២០$
  • ការធ្វើដំណើរ ចំណាយចន្លោះពី ២០$ ទៅ ៣០$

យ៉ាងណាមិញ ដើម្បីកាត់បន្ថយការចំណាយឲ្យនៅកាន់តែតិច អាចពិចារណាស្វែងរកទីតាំងជួលដែលមានតម្លៃសមរម្យ, រៀនចម្អិនម្ហូបមកពីផ្ទះដោយខ្លួនឯង និងសន្សំសំចៃអគ្គិសនីជាដើម។

២/. ចំណាយសម្រាប់ជីវិត (៣០%) ស្មើនឹង ១៥០$

  • ការកម្សាន្ត (ថ្លៃកាហ្វេ, ដើរលេង …) ចំណាយចន្លោះពី ៤០$ - ៦០$
  • ចំណាយផ្ទាល់ខ្លួន (សម្លៀកបំពាក់, គ្រឿងសម្អាង) ចំណាយចន្លោះពី ២០$ - ៤០$
  • អភិវឌ្ឍន៍សមត្ថភាព (ទិញសៀវភៅ, ចូលរៀនវគ្គសិក្សាខ្លីៗ, ពង្រឹងជំនាញបន្ថែម) ចំណាយចន្លោះពី ៣០$ - ៥០$

ក្នុងនោះគួរកាត់បន្ថយការចំណាយលើអ្វីដែលអាចសន្សំបានដូចជា ទិញអីវ៉ាន់ពេលប្រម៉ូលសិន ឬក្នុងឱកាសពិសសេស តើបើលែងចំណាយលើរឿងដែលមិនចាំបាច់តែម្តងកាន់តែប្រសើរ។

៣/. ការសន្សំ និងវិនិយោគ (២០%) ស្មើនឹង ១០០$

  • សន្សំសម្រាប់កញ្ចប់សង្គ្រោះបន្ទាន់ ៥០$ (លុយសម្រាប់រយៈពេល ៣ - ៦ខែ)
  • វិនិយោគ (ផ្សារហ៊ុន, ទិញប័ណ្ណបំណុល, ឬអ្វីដែលអ្នកមានជំនាញ ៣០$ - ៥០$

សរុបជារួម ដើម្បីអនុវត្តក្បួន ៥០/៣០/២០ ជាដំបូងត្រូវគិតបែងចែកលុយ ១០០% ជាបីចំណែកសិនគឺ ៥០%, ៣០% និង ២០% នៃចំនួនលុយសរុបរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានប្រាក់ចំណូល ៥០០$ ក្នុងមួយខែ នោះអ្នកត្រូវចែកជាបីចំណែកគឺ ៥០% = ២៥០ដុល្លារ, ៣០% = ១៥០ដុល្លារ និង ២០% = ១០០ដុល្លារ។ ៥០% លើតម្រូវការចាំបាច់, ៣០% លើការចំណាយផ្សេងៗ និងទុក ២០%សម្រាប់ការសន្សំ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia