ប្រយ័ត្នយកលុយទិញប៉ះដីខ្យល់! រំលស់ដីនិងផ្ទះបានពាក់កណ្ដាលទីបើគម្រោងជាប់គាំងគួរធ្វើបែបណាទើបល្អ?
Bunthoeun KoemNOVEMBER 23 2022337 views

មនុស្សគ្រប់គ្នារំលស់ដីឬផ្ទះដោយក្ដីសង្ឃឹមថាគម្រោងដីឡូតិ៍ឬសំណង់ផ្ទះដែលខ្លួនកំពុងទិញនឹងមានការរីកចម្រើនឬនឹងសាងសង់ដូចអ្វីដែលអ្នកលក់បាននិយាយប្រាប់។ ប៉ុន្តែពេលកំពុងរំលស់គម្រោងសាងសង់នោះបែរជាមានភាពមិនប្រក្រតី ឬជាប់គាំងនៅមួយកន្លែង តើត្រូវបន្តបង់រំលស់ឬឈប់បង់?

ជាក់ស្ដែងសព្វថ្ងៃនេះមានអ្នកទិញដីឡូតិ៍ជាច្រើនដែលកំពុងតែជួបបញ្ហានេះ ហេតុនេះហើយ Business Cambodia សូមលើកឡើងជាដំណោះស្រាយមួយចំនួនដើម្បីបានជាគំនិតបន្ថែមសម្រាប់ឱ្យអ្នកជួបបញ្ហាអាចរកច្រកចេញបាន។

មែនទែនទៅយើងមិនអាចឆ្លើយបានឡើយថាត្រូវឈប់ឬក៏បន្ត វាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង ហើយស្ថានភាពនេះមានតែបងប្អូនអ្នកទិញផ្ទាល់ទេដែលអាចដឹងបាន។ ដោយឡែកប្រសិនបើបងប្អូនមានការសង្ស័យ យើងលើកទឹកចិត្តឱ្យបងប្អូនសួរទៅកាន់ក្រុមហ៊ុនដែលបងប្អូនបានទិញផ្ទាល់។​ ឧទាហរណ៍ថាបងប្អូនទិញដីឡូតិ៍ ហើយបងប្អូនឃើញថាគម្រោងមិនមានការសាងសង់ផ្លូវ មិនដាក់លូ ឬមិនសង់ផ្សារ​តាមសន្យាដែលបាននិយាយគ្នាមុនពេលទិញ។ បងប្អូនមានសិទ្ធិសួរទៅកាន់ម្ចាស់គម្រោងថាហេតុអ្វីបានជាមិនឃើញសាងសង់?

មួយវិញទៀតប្រសិនបើបងប្អូនបានដឹងច្បាស់ថាក្រុមហ៊ុននោះមានជាប់បំណុលច្រើនហើយ គ្មានសង្ឃឹមអាចដំណើរការទៅមុខបានទៀតទេបងប្អូនគួរតែដកខ្លួនទៅ ព្រោះថាបន្តបង់លុយនឹងបន្តខាតលុយ ហេតុអ្វីដឹងទេ? បងប្អូនគិតទៅមើល៍បើម្ចាស់គម្រោងនេះជាប់បំណុលធនាគារច្រើនហើយ គេយកលុយដែលលក់ដីបានដើម្បីបង់ធនាគារជាប្រចាំ ចុះគេបានលុយឯណាមកសាងសង់គម្រោងតាមការសន្យា? ម្យ៉ាងទៀតនៅពេលគម្រោងលក់លែងដាច់អស់លទ្ធភាពបង់ធនាគារ គម្រោងនឹងគាំងលែងដើរទៅមុខហើយ។

គួរតែឈប់បង់លុយ។ ឧទាហរណ៍ថាដីតម្លៃ ១ម៉ឺនដុល្លារ បងប្អូនបង់បាន ៤០% លុយនៅសល់ត្រូវបង់គឺ៦,០០០ដុល្លារ បើបងប្អូនឈប់ពេលនេះបងប្អូនខាត៤០០០ដុល្លារតែបើបន្តទាំងដឹងច្បាស់ថាគម្រោងមានបញ្ហាបងប្អូនអាចនឹងខាតដល់១ម៉ឺនដុល្លារ ឬក្បែរ១ម៉ឺនដុល្លារក៏ថាបាន៕

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia