ប្រាក់ខែ២០០ទៅ៣០០ដុល្លារ គួរចាយលុយបែបណាទើបចាយសល់ហើយមានសេរីភាព?
Toeuy HongNOVEMBER 22 20221.9 K views

បងប្អូនទាំងអស់គ្នាដែរឆ្ងល់ខ្លួនឯងទេ ធ្វើការងារយូដែរ តែមានអារម្មណ៍ថាខ្លួនឯងមិនមានលុយជាប់ខ្លួនជាដុំកំភួនអីសោះ ហើយអ្នកខ្លះក៏ត្រូវមិត្តភក្ដិឬសាច់ញាតិបងប្អូននិយាយពាក្យនេះចំអកទៀតផង។ តាមពិតទៅមូលហេតុដែលអ្នកធ្វើការយូដែរតែគ្មានសល់ជាប់ខ្លួន ដោយសារតែអ្នកមិនចេះគ្រប់គ្រងលុយប្រចាំខែរបស់អ្នក។

ថ្ងៃនេះខ្ញុំ​ផ្ដល់ជាយោបល់ឬយុទ្ធសាស្រ្តខ្លះៗ សម្រាប់បងប្អូនមានប្រាក់ចំណូលពី២០០ទៅ៣០០ដុល្លារក្នុងគ្រប់គ្រងលុយប្រចាំខែឲ្យមានប្រសិទ្ធភាព ហើយថែមទាំងអាចសល់លុយខ្លះៗទោះជាអ្នកគិតថាខ្លួនឯងមានប្រាក់ចំណូលទាបក៏ដោយ។

ដើម្បីគ្រប់គ្រងលុយបានលុយប្រចាំខែបានល្អ សល់លុយ ហើយថែមទាំងទទួលបានចំណេះដឹងព្រមទាំងជីវិតរីករាយមិនរងសម្ពាធនៃលុយកាក់ អ្នកចាំបាច់ត្រូវបែងចែក ប្រភេទចំណាយឲ្យបានច្បាស់លាស់។

ខាងក្រោមនេះគឺជាការបែងចែកប្រភេទចំណាយ សម្រាប់អ្នកដែលប្រាក់ខែខ្ទង់ ២០០ទៅ៣០០ដុល្លារ

១០%នៃ ចំណូលសម្រាប់សន្សំឬវិនិយោគ

បើអ្នកមានប្រាក់ចំណូល ២០០ទៅ៣០០ដុល្លារបច្ចុប្បន្ន មានន័យថាអ្នកមិនមានប្រាក់ចំណូលច្រើន ហើយក៏មិនមែនមាន័យថាទាប់ពេកដែរ។ អញ្ចឹងអ្នកនៅតែមានលទ្ធភាពក្នុងការដកលុយសម្រាប់ដាក់សន្សំឬវិនិយោគបានជាពិសេសគឺសន្សំតែម្ដង។ ដូច្នេះបើចង់សល់លុយអ្នកត្រូវដាច់ខាតត្រូវដក់១០%នៃចំណូលសរុបសម្រាប់សន្សំប្រចាំខែ។អ្នកបើមានចំណូល២០០ អ្នកអាចសន្សំបាន ២០ដុល្លារ បើមានចំណូល៣០០ អាចសន្សំបាន ៣០ដុល្លារក្នុងមួយខែដែរ។

៦០%នៃចំណូល លើតម្រូវការចាំបាច់

នេះជាផ្នែកសំខាន់ដែលអ្នកត្រូវដកលុយភាគច្រើននៃប្រាក់ចំណូលសរុបមកចំណាយលើវា ព្រោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សមានតម្រូវជាការច្រើនដូចជា អាហារហូបចុក សំលៀកបំពាក់ ការស្នាក់នៅ និងការធ្វើដំណើរទៅធ្វើការជាដើម។ ទោះវាជាតម្រូវការចាំបាច់ក៏ដោយក៏អ្នកត្រូវតែដាក់វិន័យចំពោះខ្លួនឯងថាត្រូវតែចាយទៅតាមចំនួនដែលបានកំណត់ប្រចាំខែ។ ឧទាហរណ៍ បើអ្នកមានប្រាក់ខែ ៣០០ដុល្លារ អ្នកត្រូវដក​ ១៨០ដុល្លារសម្រាប់ចំណាយលើតម្រូវការចាំបាច់នេះ។

២០%នៃចំណូលសម្រាប់កម្សាន្ត

បើអ្នករស់នៅក្នុងជីវិតដោយគ្មានការកម្សាន្តនោះទេ ជីវិតអ្នកអាចពោពេញទៅដោយភាពស្មុគស្មាញ តានតឹងជាមិនខានឡើយ។ ដូច្នេះក្នុងមួយខែ អ្នកត្រូវមានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តនានា ដូចជួបជុំមិត្តភក្តិ ដើរលេងកម្សាន្តជាដើម។ ត្រង់នេះខ្ញុំចង់សង្កត់ធ្ងន់ថា មនុស្សមួយចំនួនរកលុយមិនងាយសល់គឺដោយសារពួកគេ ចំណាយលើការកម្សាន្តសប្បាយជាច្រើនពេក។ អញ្ចឹងបើអ្នកមិនកំណត់ការចាយលើការកម្សាន្តនេះទេ អ្នកនឹងចាយលុយអស់ច្រើនណាស់។

១០%នៃចំណូល លើចំណេះដឹង

គេថាចំណេះដឹងគឺជាឃ្លាំងនៃទ្រព្យរបស់មនុស្សដែលមិនចេះរីងស្ងួតឡើយ ដូច្នេះបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពជីវិតឆ្ពោះទៅរកភាពមានបាន អ្នកចំបាច់ត្រូវដុសខាតចំណេះដឹងនិងជំនាញរបស់អ្នកជានិច្ច។ ដូច្នេះរាល់ចំណូលប្រចាំខែដែលអ្នករកបាន អ្នកគួរតែដកយ៉ាងតិច១០% សម្រាប់ចំណាយដើម្បីពង្រីកចំណេះដឹង ដូចជាចំណាយលើការទិញសៀវភៅអាន ចំណាយលើការសិក្សាឬអភិវឌ្ឍនជំនាញផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថាទាំងប៉ុន្មានចំណុចខាងលើគឺជារបៀបក្នុងការកំណត់ខ្ទង់ចំណាយប្រចាំខែដើម្បីឲ្យអ្នកទាំងអស់គ្នាមានវិន័យក៏ដូចជាទម្លាប់ក្នុងការចាយលុយឲ្យមានប្រសិទ្ធភាព។ កាលណាអ្នកមានវិន័យក្នុងការចាយលុយមានន័យថាអ្នកអាចគ្រប់គ្រងលុយបានល្អ ហើយធ្វើឲ្យអ្នកអាចសល់លុយដើម្បីបំពេញតម្រូវការនៃគោលដៅហិរញ្ញវត្ថុធំៗក្នុងជីវិត ដូចជាទុនសម្រាប់រកស៊ីនិងវិនិយគ ឬវិនិយោគទិញផ្ទះជាដើម។

យើងមិនអាចអនុវត្តបាន១០០%នោះ តែបើអ្នកពិតជាតាំងចិត្តក្នុងការអនុវត្តតាមវិធីនេះមែនខ្ញុំគិតថាអ្នកនឹងអាចគ្រប់គ្រងលុយបានល្អជាងមុនហើយមិនរងសម្ពាធនៃលុយកាក់ក្នុងការរស់នៅឡើយ។

 បើបងប្អូនជួបបញ្ហាលុយកាក់ រកបានមិនចេះសន្សំ រកចំណូលបានតែមិនសល់សោះ អាចសាកល្បងអានសៀវភៅលុយពិត របស់Business Cambodia ដើម្បីផ្លាស់ប្ដូរទម្លាប់ក្នុងការចាយលុយ។ ចង់ទិញសៀវភៅលុយពិតអាចទាក់ទងតាមតេឡេក្រាម https://t.me/hang24271

Photo 2022 11 17 16.50.12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia