សម្រាប់ប្អូនៗដែលមានជីវភាពធូរធារឡើងមកបន្តការសិក្សាផ្នាក់បរិញ្ញាត្រនៅភ្នំពេញគ្មានអ្វីដែលជាបញ្ហានោះទេសម្រាប់ប្អូនដែលមានជីវភាពខ្វះខាត ត្រូវតែដឹងពីរបៀបរស់នៅនិងចាត់ចែងលុយអំឡុងពេលសិក្សាទើបអាចមានឱកាសសិក្សារហូតដល់ចប់ចុងចប់ដើម។
ទាក់ទងនឹងការបន្តការសិក្សានៅភ្នំពេញ ខាងក្រោមនេះគឺជារឿងចំនួន៣ដែលប្អូននៅខេត្តឡើងមករៀននៅភ្នំពេញហើយមានជីវភាពខ្វះខាតគួរធ្វើដើម្បីអាចរៀនឲ្យចប់ចុងចង់បានដើម។
១. រស់នៅបែបសន្សំសំចៃ
ការរស់នៅសន្សំសំចៃគឺជារឿងសំខាន់បំផុតដែលនិស្សិតខ្វះខាតត្រូវតែដើម្បីអាចរស់នៅនិងបន្តការសិក្សានៅភ្នំពេញបាន។
ដើម្បីរស់នៅសន្សំសំចៃនិងកាត់បន្ថយចំណាយបានច្រើនគឺយើងត្រូវរស់នៅបន្ទប់ជាមួយមិត្តភក្ដិពោលគឺរស់នៅជាមួយមិត្តភក្តិដើម្បីកាត់ចាយបានមួយភាគធំ។ ជាក់ស្ដែងបើអ្នករស់នៅម្នាក់ឯង តម្លៃបន្ទប់ជួលមួយខែ៧០ទៅ៨០ដុល្លារនោះអ្នកត្រូវចំណាយច្រើនលើការស្នាក់នៅ។
ដូច្នេះអាចស្វែងរកមិត្តភក្ដិឬមិត្តរួមថ្នាក់រស់នៅជាមួយគ្នាអាចកាត់បន្ថយការចំណាយបាន។ ឧទាហរណ៍បន្ទប់មួយខែ៨០ដុល្លារនៅ២នាក់នោះយើងចំណាយតែ៤០ដុល្លារប៉ុណ្ណោះលើថ្លៃបន្ទប់ជួល។
ក្រៅពីរស់នៅបន្ទប់ជាមួយមិត្តភក្ដិហើយនោះ ចំពោះការចំណាយលើម្ហូបអាហារក៏គួរធ្វើម្ហូបញ៉ាំជុំគ្នាដើម្បីសន្សំសំចៃហើយកាត់បន្ថយចំណាយលើម្ហូប។ ត្រូវចាំថាការចំណាយលើម្ហូបនេះក៏អស់ច្រើនដែរ។ ដូច្នេះហើយបើធ្វើម្ហួបញ៉ាំជុំគ្នាអាចសន្សំសំចៃបានមួយកម្រិតដែរ។
លើសពីនេះចំពោះការចំណាយប្រចាំខែគឺគួរចំណាយលើអ្វីដែលចាំបាច់បំផុតបើចង់មានលុយសម្រាប់រស់នៅនិងសិក្សាដល់ចាប់។ ឧទាហរណ៍អាចចំណាយលើសៀវភៅសិក្សានិងម្ហូបអាហារ ហើយចៀសវាងការចំណាយលើការដើរលេងដោយមិនគិតពីលទ្ធភាពព្រោះចំណាយដែលចំាបាច់បំផុតគឺចំណាយលើការស្នាក់នៅ ហូបចុកនិងចំណាយបង់ថ្លៃសាលា។
២. រៀនជំនាញ
ប្អូនៗក៏គួរផ្ដោតលើការវិនិយោគលើខ្លួនឯងដើម្បីមានឱកាសអាចមានការងាររកប្រាក់ចំណូលមកផ្គត់ផ្គង់ការសិក្សានិងការរស់នៅប្រចាំខែ។ ត្រង់នេះអ្នកអាចចាយពេលនិងចាយលុយអភិវឌ្ឍនជំនាញដែលមានស្រាប់និងរៀនជំនាញថ្មីៗដើម្បីមានឱកាសរកប្រាក់ចំណូល។ ឧទាហរណ៍បើចេះភាសាអង់គ្លេសតែនៅស្ទើរ អាចឆ្លៀតពង្រឹកភាសាអង់គ្លេសបន្ថែមដើម្បីអាចរកចំណូលពីជំនាញអង់គ្លេសនេះ។
ក្រៅពីនេះក៏នៅមានជំនាញផ្សេងៗទៀតជាច្រើនដែលយើងអាចឆ្លៀតពេលរៀនដើម្បីរកប្រាក់ចំណូលដូចជាជំនាញផលិតមាតិកាវីដេ ជំនាញ Graphic design, Video editor ជំនាញទីផ្សារឌីជីថលនិងជំនាញផ្សេងៗទៀត។
៣. រៀនការងារធ្វើ
ការរកការងារគឺជារឿងដែលមិនអាចចៀសផុតនោះទេបើយើងជាអ្នកខ្វះខាតពោលគឺត្រូវតែរៀនបណ្ដើរធ្វើការបណ្ដើរដើម្បីមានលុយផ្គត់ផ្គង់ការសិក្សនិងការរស់នៅ។ ការងារមានច្រើនណាស់ឲ្យតែយើងចង់ធ្វើ។ បន្ទាប់ពីអ្នកបានអភិវឌ្ឍនចំណេះជំនាញខ្លួនឯងដូចដែលបានរៀបរាប់នៅចំណុចទី២ហើយនោះ អ្នកអាចរកការងារដែលត្រូវនឹងជំនាញខ្លួនឯង។ ត្រង់នេះចំពោះការងារមិនចាំបាច់ខ្វល់ថាការងារហ្នឹងត្រូវនឹងជំនាញដែលខ្លួនកំពុងរៀនឬអត់នោះទេពោលគឺឲ្យតែរកការងារដែលខ្លួនពេញចិត្តហើយបានប្រាក់ខែសមរម្យគឺពិតជាល្អហើយ៕