រស់នៅពិបាកចៀសពីការខ្ចីលុយ! តោះមកដឹងរបៀបសន្សំពិន្ទុ ដើម្បីងាយស្រួលខ្ចីលុយធនាគារបានលឿន
Toeuy HongJANUARY 28 2024309 views

ក្នុងការរស់នៅ យើងពិបាកចៀសផុតពីការខ្ចីលុយគេណាស់ ព្រោះក្នុងការរស់នៅយើងមានតម្រូវការលុយផ្សេងៗ ហើយពេលខ្វះខាតលុយ យើងអាចទៅពឹងពាក់អ្នកដទៃ ជាពិសេសគឺធនាគារតែម្ដង។ ដូច្នេះបើបងប្អូនមិនធ្លាប់ខ្ចីលុយ ហើយមានគម្រោងខ្ចីលុយធនាគារនាពេលអនាគត អ្នកត្រូវដឹងពីរបៀបក្នុងការកសាងពិន្ទុដើម្បីងាយស្រួលខ្ចីលុយធនាគារហើយខ្ចីបានលឿន។

ទាក់ទងនឹងការសាងពិន្ទុក្នុងការខ្ចីលុយធនាគារ សម្រាប់អ្នកដែលមិនទាន់មានបទពិសោធន៍ខ្ចីលុយធនាគារ ពួកគាត់អាចកសាងក្រេឌីឲ្យមានពិន្ទុល្អហើយងាយស្រួលក្នុងការខ្ចីលុយធនាគារគឺ អ្នកអាចកសាងក្រេឌីតតាមរយៈប្រើប្រាស់កាតឥណទាន( credit card)។

 នៅពេលអ្នកប្រើប្រាស់កាតឥណទាន ឈ្មោះរបស់អ្នកនឹងត្រូវបានគេបញ្ចូលក្នុងប្រព័ន្ធរបស់ការិយាល័យឥណទានកម្ពុជា(CBC) ដែលជាប្រព័ន្ធទុកព័ត៌មាននៃអ្នកខ្ចីលុយធនាគារនៅកម្ពុជា។ ត្រង់នេះលោកស្រីបានបញ្ជាក់ថា បើអ្នកប្រើប្រាស់កាតឥណទានរបស់ធនាគារ ហើយសងត្រលប់ទៀតទាត់តាមពេលកំណត់របស់អ្នកធនាគារនោះ អ្នកនឹងមានក្រេឌីតល្អ ជាពិសេសជាការចាប់ផ្ដើមកសាងក្រេឌីតដើម្បីងាយស្រួលខ្ចីលុយធនាគារនាពេលអនាគត

 អ្នកអាចចាប់ផ្ដើមកសាងក្រេឌីតតាមរយៈកាតឥណទានហើយអាចប្រើកាតឥណទានឲ្យបាន១ទៅ២ឆ្នាំនោះអ្នកនឹងចាប់ផ្ដើមមានក្រេឌីត នៅពេលដែលអ្នកប្រើកាតឥណទានហើយទូទាត់សងមកធនាគារទាន់ពេលវេលា។

យ៉ាងណាមិញមុននឹងអ្នកប្រើប្រាស់កាតឥណទាន អ្នកត្រូវដឹងថាតើកាតឥណទានជាអ្វី ហើយមានអត្ថប្រយោជន៍និងគុណវិបត្តិអ្វីខ្លះ

 កាតឥណទាន( credit card) គឺជាកាតធនាគារដែលអ្នកអាចប្រើប្រាស់ក្នុងការទូទាត់ទំនិញឬសេវាកម្មផ្សេងៗដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ ពោលគឺអ្នកអាចប្រើប្រាស់កាតនេះដើម្បីទាត់ទំនិញ សេវាកម្មនិងទិញទំនិញអនឡាញជាដើម។

កាលណាអ្នកចាយលុយតាមរយៈកាតឥណទាន មានន័យថាអ្នកខ្ចីលុយធនាគារមកចាយហើយចាំបង់សងទៅធនាគារវិញនៅពេលក្រោយតាមពេលកំណត់របស់ធនាគារ។ ការខ្ចីលុយធនាគារមកចាយតាមរយៈការប្រើកាតឥណទាននេះ ខាងធនាគារមិនគិតការប្រាក់ឡើយ បើអ្នកបង់សងទៅធនាគារទាន់ពេលកំណត់និងបង់ប្រាក់គ្រប់ចំនួនដែលអ្នកបានខ្ចីធនាគារ។ ត្រង់នេះរៀងរាល់ខែ ខាងធនាគារនឹងផ្ញើបាយការណ៍ពីទឹកប្រាក់ដែលក្នុងបានចំណាយក្នុងកាតទៅលើការទិញទំនិញផ្សេង ៗហើយអ្នកត្រូវបង់សងទៅធនាគារឲ្យទាន់ពេល។

អ៊ីចឹងបើទោះបីជាការប្រើកាតឥណទានអាចកសាងក្រេឌីតដើម្បីមានក្រេឌីតស្រួលខ្ចីលុយធនាគារពិតមែន តែបើអ្នកខ្ចីលុយធនាគារមកចាយតាមតាតនេះ តែបង់មិនទាន់ពេលវេលាដែលធនាគារកំណត់នោះឈ្មោះរបស់អ្នកនឹងត្រូវបានគេចូលក្នុងបញ្ជីខ្មៅរបស់ប្រព័ន្ធCBC ហើយបើកាលណាឈ្មោះអ្នកចូលក្នុងបញ្ជីខ្មៅហើយអ្នកមិនអាចខ្ចីលុយធនាគារបានឡើយព្រោះអ្នកខូចក្រេឌីត

ការខ្ចីលុយធនាគារមកចាយតាមកាតឥណទាន នេះអ្នកមិនចាំបាច់មានទ្រព្យធនាឡើយពោលគឺមានតែប្រាក់ខែមានចំណូល អ្នកអាចខ្ចីមកចាយតាមកាតនេះបាន។ ប៉ុន្ដែត្រូវដឹងពីលទ្ធភាពរបស់ខ្លួនឯង ពោលគឺកុំខ្ចីធនាគារចាយច្រើនលើសលទ្ធភាពព្រោះវាធ្វើឲ្យអ្នកខូចក្រេឌីត បើអ្នកមិនមានលទ្ធភាពសងឬសងមិនទាន់ពេលវេលា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia