កុំមើលរំលង! រឿង១ពីលុយ ឪពុកម្តាយគ្រប់រូប គួរពន្យល់ដល់កូនៗ បើមិនចង់ស្តាយក្រោយ ពេលកូនធំឡើង
Ping Chou EngNOVEMBER 10 2024372 views

ក្មេងៗដែលមានលទ្ធភាពអាចស្គាល់ក្រដាសប្រាក់​ នៅវ័យ៦-១០ឆ្នាំ ក្រៅពីគេយល់ថាលុយអាចបំបាត់ភាពស្រេកឃ្លាន មានខោអាវស្អាតៗ ប្រើសម្ភារៈ របស់លេងល្អៗ តើពួកគេនឹងគិតថាលុយជាអ្វី ខណៈឪពុកម្តាយភាគច្រើនតែងមើលរំលងអំពីរឿង១ពីលុយដែលអ្នកគួរពន្យល់ដល់កូនៗ បើមិនចង់ស្តាយក្រោយ ពេលកូនធំឡើងពិបាកប្រៀនប្រដៅ ពួកគេអំពីការចាត់ចែងទុកដាក់លុយកាក់​។

 

តាមរយៈការសិក្សា អ្នកនិពន្ធជនជាតិជប៉ុនដ៏ល្បីឈ្មោះ លោក Honda Ken  ដែលនិយាយអំពីការចិញ្ចឹមកូននិងហិរញ្ញវត្ថុ បានឱ្យដឹងថា ឪពុកម្តាយគួរគ្រប់រូបគួរអប់រំកូនៗឱ្យស្គាល់អំពីអត្ថន័យលុយ  មិនមែនឱ្យពួកគេស្គាល់ត្រឹមក្រដាសប្រាក់នោះទេ ទើបពួកគេអាចប្រើលុយបានត្រឹមត្រូវនឹងធ្វើជាម្ចាស់របស់លុយបាន ត្បិតស្ថានភាពហិរញ្ញវត្ថុរបស់នរណាម្នាក់គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រវត្តិគ្រួសាររបស់គេ

 

 

យ៉ាងណាមិញជាឪពុកម្តាយល្អបើមិនចង់ស្តាយក្រោយពេលដែលកូនធំឡើង អ្នកនិពន្ធបានណែនាំថា ជារឿយៗឪពុកម្តាយគួប្បីចំណាយពេល “សង្កេតផ្នត់គំនិតកូន​គិតចំពោះលុយ តើកូនរបស់អ្នក មានផ្នត់គំនិតបែបណាចំពោះលុយ? តើកូនៗចាត់ទុកលុយជាអ្វី ពួកគេមានអត្តចរិតចូលចិត្តសន្សំលុយនៅពេលដែលមនុស្សចាស់ឱ្យឬទេ តើពួកគេតែងសន្សំរបស់លេងចាស់ៗទេ មុនពេលសុំអ្នកទិញថ្មី?

 

ជាការពិតណាស់ ពេលគ្មានលុយមនុស្សនឹងបន្ទោសលុយដែលមានចំនួនតិច ជាជាងបន្ទោសអាកប្បកិរិយាខ្លួនឯងចំពោះលុយ។ ហេតុនេះហើយឪពុកម្តាយត្រូវដឹងឱ្យបានអំពីផ្នត់គំនិតរបស់កូនគិតទៅលុយ​និងអាកប្បកិរិយារបស់កូនធ្វើចំពោះលុយនៅពេលគេស្ថិតនៅវ័យក្មេង ដែលជាវ័យងាយបញ្ចុះបញ្ចូល ដូច្នេះទើបការបង្រៀនមេរៀនអំពីការចាត់ចែងលុយកាក់ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់កូននោះមានប្រសិទ្ធិភាពខ្ពស់ពេលពួកគេមានវ័យជំទង់ ឈានទៅរកពេលពេញវ័យ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia