មិនពិបាកប្តឹងដល់ស្នងការ! អគ្គស្នងការនគបាលជាតិមានវេបសាយដាក់ពាក្យបណ្តឹងតាមអនឡាញ អាចដាក់បានភ្លាមៗ
Sambat SokhlangJANUARY 19 2024667 views

កន្លងមកនៅពេលមានបញ្ហាណាមួយចង់ដាក់ពាក្យបណ្តឹង បងប្អូនប្រជាពលរដ្ឋចាំបាច់ត្រូវជិះទៅដាក់ពាក្យបណ្តឹងនៅសង្កាត់ ឬនៅប៉ុស្ត៍នគរបាលជាដើម ដែលចំណាយពេល និងលំបាកក្នុងការជិះទៅ។ ប៉ុន្តែចាប់ពីពេលនេះនៅពេលមានបញ្ហាលែងពិបាកជិះទៅប្តឹងនៅសង្កាត់ ឬនៅប៉ុស្ត៍នគរបាលទៀតហើយ ក្រោយអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញនូវវេបសាយថ្មីមួយដែលជាវេបសាយអាចដាក់ពាក្យបណ្តឹងនិងទាញយកពាក្យបណ្តឹងបានដោយខ្លួនឯងភ្លាមៗ។

Maxresdefault

ដូច្នេះសម្រាប់បងប្អូនដែលមានបញ្ហាហើយចង់ដាក់ពាក្យបណ្តឹងអាចធ្វើការដាក់ពាក្យតាមអនឡាញបាន ដោយគ្រាន់តែវាយពាក្យ https://hotline.police.gov.kh/ ហើយចូលទៅបំពេញតាមការណែនាំដែលមានដូចជា ៖

  • អង្គហេតុឬដំណើររឿង
  • ឯកសារយោងឬភស្តុតាងពាក់ព័ន្ធ
  • ឈ្មោះដើមបណ្តឹង
  • អាយុ
  • ភេទ
  • អាសយដ្ឋានបច្ចុប្បន្ន
  • លេខទូរស័ព្ទ
  • រូបថត Selfie ដើមបណ្តឹងភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ
  • អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia