ក្រុមហ៊ុន Honda និង Nissan ប្តូរឈ្មោះពីគូប្រជែង មកចាប់ដៃគ្នាសហការ ទប់ទល់នឹងបញ្ហាប្រឈម១
Ping Chou EngDECEMBER 19 2024162 views

សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Honda និង Nissan គ្រោងចរចារ ចាប់ច្របាច់បញ្ចូលក្រុមហ៊ុនរួមគ្នាមួយ ដើម្បីទប់ទល់នឹងកំណើនឧស្សាកម្មរថយន្តអគិ្គសនី និងការប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុនយក្សចិន BYD និង Tesla អាមេរិក។

 

Https   CMS Image Bucket Production Ap Northeast 1 A7d2.s3.ap Northeast 1.amazonaws.com Images 7 5 7 8 48738757 1 Eng Gb Photo Sx M2024121700013013 2048x1152

 

យ៉ាងណាមិញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានចេញមុខបដិសេធថា ចំពោះគម្រោងច្របាច់ក្រុមហ៊ុនបញ្ចូល នៅមិនទា​ន់សម្រេចផ្លូវការនៅឡើយទេ។

 

ប៉ុន្តែបើតាមរបាយការណ៍ពីកាសែត Nikkei បានបញ្ជាក់ថាក្រុមហ៊ុនទាំង២អាចនឹងធ្វើកិច្ចចរចារព្រមព្រៀងគ្នា នៅអំឡុងសប្តាហ៍ក្រោយនេះ ក្នុងនាមជាដៃគូសហការគូជិតស្និទ្ធ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមពីរថយន្តអគ្គិសនីដែលជាវិបត្តិរួម។

 

ឥទ្ធិពលរបស់រថយន្តអគ្គិសនីបាន ក្លាយជាការប្រឈមរបស់ឧស្សាហកម្ម រថយន្តដើរដោយថាមពលឥន្ធនៈ ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនបានដើរក្រោយគូប្រជែងធំៗដែលផលិតរថយន្ត EV ស្របពេល ដែលក្រុមហ៊ុនកំពូលៗរបស់ជប៉ុនទាំងនេះ​ បានដើរតួជាបងធំក្នុងឧស្សាកម្មរថយន្ត រាប់សិបឆ្នាំមកហើយ។

 

ក្នុងនោះកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Nissan ក៏បានកាត់ប​ន្ថយសង្វាក់ផលិតកម្មសកលរបស់ខ្លួនចំនួន៦% និងទិន្នផលសម្រេច២០% ក៏ដូចជាការងាររបស់មនុស្ស ចំនួន៩០០០កន្លែង នៅទូទាំងពិភពលោកផងដែរ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះ។  

 

ទន្ទឹមគ្នានេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ EV Rho Motion បានឱ្យដឹងថា រថយន្ត EV ១៥.២ លានគ្រឿងត្រូវបានលក់ទូទាំងពិភពលោក ពីចន្លោះខែមករាដល់ខែវិច្ឆិកា ក្នុង២០២៤ ដែលជាការកើនឡើង២៥ភាគរយលើសពីឆ្នាំមុន។ ដោយក្នុងរយៈពេលដូចគ្នានោះដែរ ប្រទេសចិនបានលក់ចេញរថយន្ត EV ដល់ទៅ ៩.៧ លានគ្រឿង៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia