អ្នករកស៊ីត្រូវតែដឹង! អាជីវកម្មដែលចាត់ទុកថាជាប់ពន្ធធំ លុះត្រាតែគ្រប់តាមលក្ខខណ្ឌលំដាប់ទាំង២នេះ
ធី ស្រីល័ក្ខSEPTEMBER 3 20241.4 K views

យោងតាមឯកសាររបស់អគ្គនាយដ្ឋានពន្ធដារបានបង្ហាញថា ចំណាត់ថ្នាក់អ្នកជាប់ពន្ធធំ ត្រូវបានកំណត់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 

ក. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធធំ ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយដូចខាងក្រោម៖

  • មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
  • មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ឬ 
  • មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
  • ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
  • ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
  • ១៦

    ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម
    ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។ សហគ្រាសដែលត្រូវបានចាត់ចូលជាអ្នកជាប់ពន្ធធំ ប្រសិនបើស្ថិតក្នុងចំណោមលក្ខខណ្ឌកំណត់ណាមួយ ដូចខាងក្រោម៖

    •  មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម
    •  មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។
    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia