ជាដំណឹងដ៏រីករាយសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្តប្រភេទ SUV Off-Road អាចជិះចូលព្រៃក៏បាន ចុះទឹក ឡើងភ្នំ ផ្លូវរលាក់បានមួយឡូយ ដោយពុំមានឱបសគ្គ ខណៈពេលនេះក្រុមហ៊ុន GWM របស់ចិនបាននាំយកម៉ូឌែល Tank 300 ឆ្នាំ២០២៣ ឈានចូលមកដល់ស្រុកខ្មែរហើយ ជាមួយតម្លៃត្រឹមតែ ៧២៩០០ដុល្លារតែប៉ុណ្ណោះ។
ខាងក្រោមនេះជាលក្ខណៈពិសេសៗដែលមាននៅក្នុងរថយន្ត Tank 300 ឆ្នាំ២០២៣៖
មុខងារនិងបច្ចេកទេសពិសេសៗ
- ប្រព័ន្ធគ្រប់គ្រងការបើកបរ
- មុខងារចូលលេខដៃចង្កូត
- ចង្កូតអេឡិចត្រូនិក
- ប្រព័ន្ធហ្វាំ្រង ( Auto Hold )
- ប្រព័ន្ធហ្វាំ្រង ( ABS+EBD+ASTC)
- ប្រព័ន្ធជំនួយហ្វ្រាំង (BA)
- ប្រព័ន្ធផ្តល់សញ្ញាពេលបើកបរខុសគន្លង
- ប្រព័ន្ធជំនួយហ្វ្រាំង (Bos)
- ដោះសោដោយស្វាយប្រវត្តិពេលប៉ះទង្គិច
- ការមេរ៉ា ៣៦០ដឺក្រេ
- មុខងារការពារពេលចោលួច
- មុខងាសម្សាន្តអេក្រង់
- កៅអីស្បែក
- កៅអីបញ្ចេញខ្យល់ត្រជាក់
- យ៉ាន់កង់ Rim
- ទំហំយ៉ាន់កង់ & សំបកកង់ 265/65/R17 ( alloy Wheel)
ឧបករណ៍សុវត្ថិភាពស្តង់ដាររួមមាន2023:
- ហ្វ្រាំងសង្គ្រោះបន្ទាន់ស្វយ័ត
- ការព្រមានអំពីផ្លូវចេញដំណើរ
- ជំនួយរក្សាផ្លូវ
- ការទទួលស្គាល់សញ្ញាចរាចរណ៍
- ការជូនដំណឹងអំពីការឆ្លងផ្លូវពីក្រោយដោយមានហ្វ្រាំង
- ការគ្រប់គ្រងការបើកបរតាមសម្រួល
- ពោងសុវត្ថិភាពចំនួនប្រាំពីរ (ខាងមុខ ចំហៀង វាំងនន និងកណ្តាល)
- កាមេរ៉ាមើលជុំវិញជាមួយ 'មុខងារ Transparent Chassis
គួរជម្រាបផងដែរថា រថយន្ត Tank 300 ឆ្នាំ២០២៣ របស់ក្រុមហ៊ុន GWM នេះមានចំនួនសរុបប្រាំពណ៌ រួមមាន៖ ស ខ្មៅ ប្រផេះ ក្រហម ទឹកក្រូច។ តើប្រិយមិត្តចូលចិត្តពត៌មួយណាដែរ? សូមជួយខំមិនប្រាប់អេដមីនផង៕