ហាង ZARA នឹងបើកដំណើរការហាងដំបូងនៅផ្សារទំនើបជីប ម៉ុង ២៧១ ដោយមានម៉ូដសម្លៀកបំពាក់ចម្រុះទាន់សម័យជាច្រើន

នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​ ​Z​AR​A​ ​បាន​បើក​ដំណើរការ​ដាក់​ផលិតផល​របស់​ខ្លួន​ជា​ផ្លូវការ​ ​នៅ​ហាង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្សារ​ទេំនើ​ប​ ​ជីប​ ​ម៉ុង​ ​មេ​ហ្គាម៉ល ​២​៧​១​ ​ជាន់​ផ្ទាល់​ដី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​ជា​ទីកន្លែង​មួយ​កំពុង​មាន​សក្តានុពល​ ​និង​ប្រមូលផ្ដុំ​នូវ​ម៉ូដ​ឈាន​មុខ​គេ​។​ ​មិនតែប៉ុណ្ណោះ​ ​ម៉ាក​យីហោ​នេះ​ ​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​ច្រមុះ​ជាមួយ​ហាង​អន​ឡា​ញ​ ​ពិសេស​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​បាន​ប្រកាស​បើក​ដំណើរការ​លក់​តាម​ប្រព័ន្ធ​អន​ឡា​ញ​តាមរយៈ​គេ​ហទំព័រ​ ​Z​ar​a​.​co​m​/k​h​ ​នៅ​ថ្ងៃ​ជាមួយគ្នា​នេះ​ផង​ដែរ​។

ជាមួយគ្នា​នោះដែរ​ ​ចំពោះ​ផលិតផល​ថ្មីៗ​របស់​ ​Z​AR​A​ ​នឹង​មាន​ចូល​មក​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍ ​ដូច្នេះ​អតិថិជន​អាចម​ក​ជ្រើសរើស​នៅ​ម៉ូដ​ថ្មីៗ​បាន​ជានិច្ច​។​ ​ហាង​ ​ZARA​ ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​មាន​ទំហំ​សរុប​រហូតដល់​ទៅ​ ​៣​៣​០​០​ ​ម៉ែត្រ​កា​រេ​ ​ផ្នែក​ខាងក្នុង​រចនា​ដោយ​ ​ស្ថាបត្យកម្ម​ ​Z​ARA​ (​Z​ar​a​ ​Architectural​ ​Studio​) ​ដែល​ត្រូវ​បាន​តុបតែង​ដេ​គ័រ​ភាគច្រើន​មាន​ពណ៌​ស​ ​ស្អាត​ ​ជាពិសេស​ស៊ីគ្នា​នឹង​ពណ៌​ផ្សេងទៀត​ ​រួម​ជាមួយ​ ​ភាព​ទាក់ទាញ​នៃ​គ្រឿង​សង្ហារិម​ធ្វើពីឈើ​ ​និង​ផ្ទៃ​ពណ៌​ធម្មជាតិ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ស្រឡះ​ប្លែកភ្នែក​ ​និង​មាន​ភាព​ទាក់ទាញ​ ​ធំ​ទូលាយ​ ​ងាយស្រួល​ដល់​អតិថិជន​។​ ​ម៉ាក​លំដាប់​អន្តរជាតិ​ ​Z​AR​A​ ​ក្រៅពី​មាន​ផលិតផល​យ៉ាង​សម្បូរ​បែប​ ​ម៉ាក់​នេះ​ក៏មាន​ដាក់​លក់​ប្រភេទ​ស​ម្លៀ​ក​បំពាក់​កីឡា​ ​ស្បែកជើង​ ​និង​គ្រឿង​តុបតែង​លម្អ​ជាច្រើន​ទៀត​។

2627

ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ Zara ក្នុងការលក់រាយសម្រាប់ហាងធំៗ។ ហាងនេះត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលមួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ។

សម្រាប់អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ ៧ទៅ៨ថ្ងៃនេះថ្ងៃធ្វើការលើការបញ្ជាទិញលើសពី៣២០ ០០០រៀល ឥតគិតថ្លៃដឹកជញ្ជូន និងការដឹកជញ្ជូនតាមស្តង់ដារ ៧ទៅ៨ថ្ងៃនេះថ្ងៃធ្វើការ លើការបញ្ជាទិញក្រោម៣២០ ០០០រៀល គិតថ្លៃដឹកជញ្ជូន ២០ ០០០ រៀល។

28

ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញតឡប់ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ដែលអតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានពាក់ត្រឡប់មកវិញដើម្បីប្តូររយកប្រាក់វិញ ក្នុងរយៈពេលទិញ ៣០ថ្ងៃ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ ២០០០០ រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន ។

2930

សូមបញ្ជាក់ថា Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយម៉ូដជាសាកលមួយ និងជារបស់ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho S Zara Home i mantu Zara ដែលបានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្ននេះ មាននៅលើវេទិការចម្រុះ ទាំងនៅហាង និងអនឡាញ នៅក្នុងទីផ្សារជាង២០០កន្លែង។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ Zara ផ្តល់ជូននូវផលិតផលឈានមុខសម្រាប់ស្រ្តី បុរស និងកុមារតាមរយៈគំរូអាជីវកម្មដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍លើ អ្វីគ្រប់យ៉ាងដែយើងធ្វើ៕

3132

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia