សម្រាប់បងប្អូនដែលចូលចិត្តញុំាស៊ុប បែបជប៉ុនជាលក្ខណៈគ្រួសារ និង កន្លែងដែលសក្តិសមសម្រាប់ការជួបជុំគ្នា តែមិនដឹងទៅញុំានៅទីកន្លែងណាដែលមានផាសុខភាពល្អ បរិយាកាសល្អ ក៏ដូចជាទីកន្លែងដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ឈប់បារម្ភទៀត បងប្អូនទាំងអស់គ្នាអាចទៅសាកនៅហាង យូស៊ិ ស៊ុគី ស៊ុប ដែលជាហាងបែបជប៉ុន ភ្ជាប់ជាមួយរចនាបទបែបជប៉ុនធានាថាទៅហើយគឺមិនខកចិត្តឡើយ។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ហាងបែបជប៉ុន យូស៊ិ ស៊ុគី ស៊ុប បានបើកដំណើរការនៅចំ កណ្តាលទីក្រុងភ្នំពេញដែលអាចទទួលភ្ញៀវបានរហូតដល់ជាង ២០០នាក់ឯណោៈ ដែលមានការ ទទួល បែបលក្ខណៈគ្រួសារ និង ការជួបជុំគ្នាទ្រង់ទ្រាយតូច និង ធំផងដែរ ។
សម្រាប់ចំណុចពិសេសនៃហាងបែបជប៉ុន យូស៊ិ ស៊ុគី ស៊ុប គឺមានលក្ខណៈគួរឱ្យទាក់ទាញដូចជា៖
១. ទឹកស៊ុបឆ្ងាញ់ រសជាតិដើម ធ្វើថ្មីៗ ជាមួយ សាច់បន្លែស្រស់ៗ ជាពិសេស ប្រហិតត្រី បង្គា មឹកស្រស់ៗ ដែលធ្វើដោយចុងភៅប្រចាំហាងផ្ទាល់ ជារៀងរាល់ថ្ងៃ ថ្មីៗ ស្រស់ៗ ប្រកបដោយគុណភាព និងអនាម័យ មានរហូតដល់ទៅ១០មុខជាង
២. មិនត្រឹមតែទទួលបាននូវស៊ុបដែលមានរសជាតិឆ្ងាញ់ពិសា ល្អសម្រាប់សុខភាព និងមានតម្លៃសមរម្យប៉ុណ្ណោះទេ យូសិក៏មានមុខម្ហូបដ៏សំបូរបែបជាច្រើនមុខទៀត ពិសេសក៏មានជាបង្អែមដែលមានរសជាតិឆ្ងាញ់ពិសារូបមន្តពិសេសប្រចាំហាងថែមទៀតផង។
លើសពីនេះទៀត នៅទីនេះក៏មានជាបន្ទប់តូចនិងធំដែលមាន ខារ៉ាអូខេសម្រាប់កម្មវិធី ជួបជុំគ្រប់ប្រភេទចាប់ពីសមាជិក ៨នាក់ រហូតដល់ ១៥០នាក់ និងមានកន្លែងសម្រាប់ក្មេងលេងដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់គ្រួសារដែលមានកូនតូចអាចទទួលទានអាហារប្រកបដោយភាពរីករាយនិងធូរស្រាល។
សូមបញ្ជាក់ដែលថា ម៉ោងដែលនឹងបើកដំណើរការ គឺចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១០យប់ ដោយនៅក្នុងនោះមានការផ្តល់ជូនពិសេសក្នុងឱកាសបើកដំណើរការដូចជា៖
- ឈុតស៊ុបតម្លៃត្រឹមតែ 6.80$/១ឈុតម្នាក់ឯងក៏អាចញុាំបាន
- ផ្តល់ជូនឈុត យូសុិ ស៊ូគី ដោយឥតគិតថ្លៃចំនួន ៧០ឈុតក្នុងមួយថ្ងៃ (រយៈពេល៣ថ្ងៃ) សម្រាប់អតិថិជនមានសមាជិក ចំនួន៤នាក់ឡើង (ការផ្តល់ជូននេះមានកំណត់)
- ផ្តល់់ជូនបន្ទប់ខារ៉ាអូខេ (Free KTV Room) សម្រាប់សមាជិកកក់មុនមានគ្នា ៨នាក់ឡើងទៅ
ជាមួយគ្នានោះដែរ ទីតាំងហាងគឺស្ថិតនៅបឹងកេងកង១ ផ្លូវលេខ៥១ (ផ្លូវប៉ាស្ទ័រ) កែងផ្លូវ ៣៥២ ដែលមានបើកទទួលភ្ញៀវចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១០យប់។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់៖គេហទំព័រហ្វេសបុកផេក៖ Yose Suki Soup ឬអាចទាក់ទងទៅកាន់លេខសម្រាប់កក់កន្លែង 𝟎𝟖𝟓 𝟐𝟐𝟐 𝟎𝟕𝟐៕