នៅថ្ងៃស្អែកទី១៧ខែកញ្ញាឆ្នាំ២០២៥នេះ ហាងឆេងមាសអន្តរជាតិអាចនឹងមានការប្រែប្រួលខ្លាំងខណៈធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកធ្វើការសម្រេចចិត្តលើទម្លាក់ការប្រាក់ដុល្លារខណៈអត្រាការប្រាក់ដុល្លារស្ថិតនៅខ្ពស់ចន្លោះពី៤.២៥%ទៅ៤.៥០%។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនឹងធ្វើការទម្លាក់ការប្រាក់ដុល្លារចំនួន០.២៥%នៅថ្ងៃទី១៧ខែកញ្ញានេះ ហើយការសម្រេចចិត្តរបស់ធនាគារកណ្ដាលរបស់អាមេរិកនឹងធ្វើឲ្យហាងឆេងមាសប្រែប្រួលខ្លាំង។
ការទម្លាក់ការប្រាក់ដុល្លារពីធនាគារកណ្ដាលរបស់អមេរិកអាចនឹងធ្វើឲ្យហាងឆេងមាសកាន់តែឡើងថ្លៃខ្លាំងព្រោះលើទីផ្សារអន្តរជាតិ ប្រាក់ដុល្លារត្រូវបានគេដាក់ឲ្យជួញដូរជាមួយនឹងមាស ហើយកាលណាការប្រាក់ដុល្លារកាន់តែទាប ដុល្លារចុះខ្សោយ មាសនឹងឡើងថ្លៃ។
ជាទូទៅពេលការប្រាក់ដុល្លារទាបក្រុមអ្នកវិនិយោគក៏ដូចជាមនុស្សទូទៅនឹងលក់ប្រាក់ដុល្លារចេញហើយយកលុយមកទិញមាសដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទងហើយកត្តានេះនឹងបន្តរុញតម្លៃហាងឆេងមាសឲ្យកាន់តែកាក់ឡើងខ្ពស់។
ជាក់ស្ដែងនៅព្រឹកនេះដោយសារតែមានការរំពឹងទុកពីការទម្លាក់ការប្រាក់ដុល្លារ ធ្វើឲ្យហាងឆេងមាសបន្តឡើងថ្លៃចំនួន៣៩ដុល្លារ ដោយឡើងដល់៣៦៨២ដុល្លារក្នុងមួយអោន( ស្មើនឹង៤៤៣៦ដុល្លារក្នុងមួយតម្លឹង) ឬស្មើ៤៤៣ដុល្លារក្នុងមួយជី។
ចង់ដឹងតាមដានកាន់តែច្បាស់ពីហាងឆេងមាស ចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong