មាសសម្រុកឡើងថ្លៃខ្លាំង! អ្នកជំនាញ បង្ហើបរឿង៣ដែលអ្នកគួរដឹង មុនសម្រេចចិត្តលក់មាស
SOKLY SOJANUARY 16 2023652 views

មួយរយៈពេលចុងក្រោយនេះតម្លៃរបស់មាសបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ គួរជាទីកត់សម្គាល់យ៉ាងខ្លាំង ធ្វើ​ឱ្យមនុស្សមួយចំនួនចាប់ផ្ដើមឆ្ងល់ថាតើគួរតែលក់មាសដែរឬទេ? បើគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ មាសមានតម្លៃ ១៩១៧ដុល្លារក្នុងមួយអោន (១តម្លឹង ២៣១០ដុល្លារ)

Screenshot 20230116 050405

ពាក់ព័ន្ធនឹងការលក់មាសនេះផងដែរ អ្នកជំនាញបានបង្ហើបពីរឿង៣យ៉ាង ដែលអ្នកគួរដឹងមុននឹងសម្រេចចិត្តលក់មាសចេញវិញ ដើម្បីបង្កាការខាតបង់ប្រាក់កាក់ ឬផលចំណេញដែលអ្នកគួរទទួលបាន។

១. តម្លៃលើទីផ្សារ

តម្លៃរបស់មាសប្រែប្រួលជាលក្ខណៈសកល មានន័យថាការលក់ចេញទិញចូលត្រូវគោរពទៅតាមតម្លៃដែលគេវាស់វែងរួមមួយ។ ដើម្បីធានាបានថាអ្នកមិនត្រូវគេបោកប្រាស់តម្លៃ មុននឹងទិញឬលក់មាស អ្នកគួរតែឆែកមើលហាងឆេងមាសនៅលើទីផ្សារសកលជាមុនសិន។ ជាទូទៅគេឆែកតាមគេហទំព័រនៅលើអ៊ីនធឺណេត ខណៈគេហទំព័រដែលពេញនិយមបំផុតគឺ Gold Price។

២. ភាពសុទ្ធនៃមាស

អ្នកគួរតែស្គាល់ពីគុណភាពនៃមាសរបស់អ្នកឱ្យបានច្បាស់មុននឹងសម្រេចចិត្តលក់ទៅឱ្យគេ ព្រោះថាបើមិនច្បាស់អ្នកអាចនឹងត្រូវគេកុហកថាមាសអ្នកមិនសុទ្ធរួចទារទម្លាក់ថ្លៃបាន។ ប្រសិនបើក្នុងករណីអ្នកមិនអាចដឹងពីគុណភាពពិតនៃមាសរបស់អ្នកបានទេ អ្នកគួរតែរកជំនួយពីអ្នកដែលគួរជាទីទុកចិត្តឱ្យមកជួយពិនិត្យឱ្យអ្នកបាន។

៣. ទីតាំងដែលគួរលក់

មុននឹងលក់មាសនៅកន្លែងណាមួយអ្នកត្រូវស្គាល់កន្លែងនោះឱ្យច្បាស់សិន ដើម្បីប្រាកដថាអាចជឿទុកចិត្តបាន។ យ៉ាងហោចណាស់អ្នកគួរតែស្គាល់មនុស្សដែលអ្នកចង់លក់មាសឱ្យនោះ ឱ្យបានច្បាស់ល្មមគ្រប់គ្រាន់ ថាគេច្បាស់ជាមិនមែនជាមនុស្សបោកប្រាស់។ ព្រោះថាបើអ្នកចេះតែលក់ៗ មិនមើលទីតាំងច្បាស់លាស់ អ្នកអាចនឹងត្រូវគេកេងចំណេញ ដោយចោទថាមាសរបស់អ្នកមិនល្អ ឬឱ្យតម្លៃក្រោមទីផ្សារ ឬតាមវិធីសាស្រ្តណាមួយមិនខាន។

សូមជម្រាបផងដែរថា ទោះបីជាអ្នកសម្រេចចិត្តទិញ​ឬក៏លក់មាសក៏ដោយ វាសុទ្ធសឹងតែជាការវិនិយោគ។ ដូច្នេះដើម្បីវិនិយោគទទួលបានផលចំណេញ វាតម្រូវឱ្យអ្នកមានចំណេះដឹងច្បាស់លាស់ទៅលើរឿងទាំងនោះ។ សូមចាំថា អ្នកមានចំណេះដឹងពាក់ព័ន្ធនឹងទីផ្សាររបស់មាសកម្រិតណា ឱកាសវិនិយោគត្រូវនិងចំណេញគឺមានកម្រិតនោះដែរ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia