ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមឡើងថ្លៃក្រោយពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានបណ្ដេញលោកស្រី Lisa Cook ដែលជាក្រុមប្រឹក្សាភិបាលនិងជាអភិបាលនៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។ នេះបើយើងតាមការចុះផ្សាយរបស់ Yahoo Finance។
គិតត្រឹមពេលនេះឡើងហាងឆេងមាសលើទីផ្សារអន្តរជាតិឡើងដល់៣៣៨៣ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៧៥ដុល្លារក្នុងមួយតម្លឹង។
កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ លោក Donald Trump បានចោទលោកស្រី Lisa Cook ថាបានលោកស្រីជាប់ពាក់ព័ន្ធនឹងការឆបោកឬបន្លំទាក់ទងនឹងកម្ចីទិញអចលនទ្រព្យ។ ហើយកាលពីថ្ងៃច័ន្ទលោក Trump សម្រេចដកលោកស្រី Lisa Cook ចេញពីតំណែងនៅក្នុងធនាគារកណ្ដាលតែម្ដង។
ព័ត៌មាននៃការដកតំណែងលោកស្រី Lisa Cook ពីសំណាក់លោកត្រាំបានធ្វើឲ្យមនុស្សមានការព្រួយបារម្ភថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកការបាត់បង់ភាពឯករាជ្យ។ ហើយកំណើននៃការព្រួយបារម្ភរបស់អ្នកវិនិយោគជាសកលមានការកើនដែលរុញឲ្យតម្លៃមាសកើនឡើយ។
សម្រាប់ហាងមាសក្នុងស្រុកយើងវិញក៏មានការកើនឡើងផងដែរ។ ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃនេះ ហាងឆងមាសក្នុងស្រុកឡើងដល់៤០៧ដុល្លារក្នុងមួយជី៕