គុណវិបត្តិនៃការប្រើជីវិតរស់នៅក្នុង Comfort Zone និងគន្លឹះ ៥ ក្នុងការរំដោះខ្លួនចេញពីវាឱ្យបាន
ឡុង វឌ្ឍនៈJUNE 19 2022382 views

ប្រហែលជាមានមនុស្សមួយចំនួនប្រាកដជាធ្លាប់លឺ និងខ្លះទៀតមិនធ្លាប់លឺអំពីពាក្យមួយឃ្លាថា Comfort Zone ប៉ុន្តែអ្វីដែលសំខាន់ប្រហែលជាពួកគេមិនទាន់បានយល់ពីវាស៊ីជម្រៅនៅឡើយទេ។ អាស្រ័យហេតុនេះ Business Cambodia នឹងចែករំលែកមិត្តអ្នកអានថាតើអ្វីជា Comfort Zone? ហើយតើការរស់នៅបែបនេះវាមានគុណវិបត្តិអ្វីខ្លះសម្រាប់អ្នក? តើធ្វើបែបណាដើម្បីរំដោះខ្លួនចេញពី Comfort Zone នេះបាន?

Comfort Zone អាចនិយាយឱ្យងាយយល់គឺវាជាតំបន់ស្រណុកសុខសុវត្ថិភាព ដែលមានន័យថាជាស្ថានភាពមួយដែលមនុស្សភាគច្រើនពួកគាត់មិនមានអារម្មណ៍ថាភ័យខ្លាច ទទួលរងនូវសម្ពាធ ឬស្ត្រេសនោះទេ។ មនុស្សជាច្រើនពួកគាត់ចូលចិត្តប្រើជីវិតរបស់ខ្លួននៅក្នុងតំបន់នេះ គឺចូលចិត្តធ្វើតែកិច្ចការងារណាដែលស្រួលៗ ប៉ុន្តែពួកគេមិនដឹងទេថាការប្រើជីវិតបែបនេះនឹងធ្វើឱ្យជីវិតពួកគេមានគុណវិបត្តិផងដែរ។ មនុស្សដែលរស់នៅក្នុងតំបន់នេះ ពួកគេនឹងបាត់បង់ការតស៊ូ ភាពច្នៃប្រឌិត និងមិនអាចបញ្ចេញឱ្យអស់នូវសក្ដានុពលក្នុងខ្លួនរបស់ពួកគេនោះទេ ព្រោះពួកគេចូលចិត្តតែធ្វើកិច្ចការងារណាដែលងាយស្រួលតែប៉ុណ្ណោះ។

ជាទូទៅដើម្បីឱ្យជីវិតមនុស្សមានភាពរីកចម្រើន គឺទាមទារឱ្យពួកគេត្រូវប្រឈមមុខជាមួយនឹងឧបសគ្គ បញ្ហា ការផ្លាស់ប្ដូរឱ្យបានច្រើនទើបពួកគេអាចរៀនសូត្របានមេរៀនល្អៗពីក្នុងរឿងអាក្រក់ៗទាំងនេះ។ យ៉ាងណាមិញក៏មានមនុស្សមួយចំនួន ពួកគេដឹងដែរគ្រាន់តែពួកគេមិនហ៊ានរំដោះខ្លួនចេញពីតំបន់នេះ ព្រោះតែពួកគេមានការភ័យខ្លាចចំពោះការផ្លាស់ប្តូរ ភ័យខ្លាចបរាជ័យ ភ័យខ្លាចនូវរឿងផ្សេងៗជាច្រើនទៀតដែលគេមិនដឹងច្បាស់អំពីវា។

ខាងក្រោមនេះគឺជាដំណោះស្រាយក្នុងការរំដោះខ្លួនចេញពីជីវិតដែលរស់នៅក្នុងតំបន់ស្រណុកសុខសុវត្ថិភាព (Comfort Zone)៖

១.​ សាកល្បងធ្វើអ្វីថ្មីៗដែលអ្នកមិនធ្លាប់ធ្វើ

២. ផ្លាស់ប្ដូរបរិយាកាសរស់នៅថ្មីៗ

៣. ចាប់ផ្ដើមបើកចិត្តទទួលយកហានិភ័យដែលអាចកើតឡើង

៤. ចាប់ផ្ដើមធ្វើអ្វីដែលអ្នកខ្លាច

៥. ចាប់ផ្ដើមធ្វើការងារណាដែលលំបាកៗនិងទាមទារការអត់ធ្មត់ខ្ពស់។

ចំណុចទាំងប៉ុន្មានខាងលើគឺដើម្បីចាប់ផ្ដើមដាស់អ្នកឱ្យចាកចេញពី Comfort Zone ហើយអាចដាស់នូវសក្តានុពលរបស់ខ្លួនឯងចេញមកក្រៅ ហ៊ានធ្វើអ្វីដែលអ្នកខ្លាច ធ្វើអ្វីដែលលំបាកៗ ដើម្បីឱ្យអ្នកមានគំនិតច្នៃប្រឌិត និងអាចបង្កើតនូវសមិទ្ធផលធំៗក្នុងជីវិត និងក្លាយជាមនុស្សដែលរឹងមាំជាងមុន៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia