បុគ្គលិកយំលាគ្នា ក្រោយក្រុមហ៊ុនផលិតរថយន្ត GM បានប្រកាសកាត់បុគ្គលិកជាង ១,៣០០នាក់ពីក្រុមហ៊ុនរបស់នៅរោងចក្រចំនួន២ គឺនៅ Orion Assembly និង Lansing Grand River Assembly ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។
តាមប្រភពខាងលើ បានឱ្យដឹងថា ការកាត់បុគ្គលិកដ៏ច្រើននេះដោយសារតែក្រុមហ៊ុនបានបញ្ឈប់ការផលិតរថយន្តភីកអាប់អគ្គិសនីដល់ឆ្នាំ ២០២៥ និងងាកមកផ្តោតលើការផលិតរថយន្ត Chevrolet Silverado EV និង GMC Sierra EV វិញ ហេតុនេះទើបធ្វើឱ្យខ្សែសង្វាក់ផលិតកម្មថយចុះ ដែលធ្វើឱ្យកម្លាំងពលកម្មថយចុះដែលតម្រូវឱ្យមានការកាត់បុគ្គលិកបែបនេះតែម្តង។
ជាមួយគ្នានេះដែរ ក្រោយកាត់បុគ្គលិកជាង១,០០០នាក់ ក្រុមហ៊ុន GM ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងទទួលខុសត្រូវលើបុគ្គលិកដែលខ្លួនបានបញ្ឈប់ ដោយផ្តល់ប្រាក់ប៉ះប៉ូវខ្លះ និងព្យាយាមស្វែងរកឱកាសការងារផ្សេងៗទៀតសម្រាប់ពួកគេផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន General Motors ក្រុមហ៊ុនផលិតរថយន្តធំមួយដែលគ្រប់គ្រងទៅលើការផលិតរបស់ Chevrolet, GMC, Cadillac និង Buick ដែលមានទីស្នាក់ការធំនៅរដ្ឋ Michigan សហរដ្ឋអាមេរិក ហើយគិតមកដល់ពេលនេះក្រុមហ៊ុននេះឈរជើងនៅលើទីផ្សារបានប្រមាណជា ១១៥ ឆ្នាំមកហើយហើយកំពុងតែបន្តដំណើរឆ្ពោះទៅមុខឥតឈប់ឈរបន្តទៀត៕