ការសិក្សា៖ ពលរដ្ឋGen Z នៅតំបន់អាស៊ីជាង ៥០% កំពុងមានបញ្ហាស.តិអារម្មណ៍នៅកន្លែងការងារ
Kan DaraAUGUST 14 2023300 views

ក្រុមមនុស្សជំនាន់ថ្មី ឬហៅថា Generation Z នៅតំបន់អាស៊ីជាងពាក់កណ្តាលកំពុងរងផលប៉ះពាល់ផ្នែកសតិអារម្មណ៍ ឬមានអារម្មណ៍មិនល្អនៅកន្លែងការងាររបស់ខ្លួន។ នេះបើយោងតាមការសិក្សាក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ឆ្នាំ២០២៣” ធ្វើឡើងដោយក្រុមហ៊ុន AXA ដែលជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅប្រទេសបារាំង។

A

ប្រភពខាងលើបានឲ្យដឹងថា តាមរយៈការសិក្សានេះគឺគេបានផ្តោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិក ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនក្រោយកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen-Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អពេលបំពេញការងារ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ ក្នុងនោះ ក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen-Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេបំផុត។

Oo

គួរជម្រាបផងដែរថា មនុស្សជំនាន់ Gen-Z (កើតឆ្នាំ១៩៩៥-២០១០) គឺជាក្រុមមនុស្សដែលមានវ័យក្មេង និងមានសក្តានុពលខ្លាំង ទទួលបានឧបករណ៍ថ្មីៗ ធ្វើឲ្យការរស់នៅងាយស្រួលសប្បូរសប្បាយ ហើយដោយហេតុមានឪពុកម្តាយជាជំនាន់ Gen-X និង Gen-Y ដែលគំនិតជឿនលឿនស្រាប់ បានធ្វើឲ្យមនុស្សយុគនេះមានបច្ចេកវិទ្យា Digital នៅក្នុង DNA តាំងតែពីកំណើត។ លើសពីនេះ ពួកគេមានលក្ខណសម្បត្តិឆ្លាតវៃក្នុងការសិក្សាពីពិភពខាងក្រៅបានលឿន និងតម្រូវឲ្យមានចំណេះដឹងទូលំទូលាយ ជាពិសេសផ្នែកទិន្នន័យ ដើម្បីរកការងារធ្វើបានសមរម្យក្នុងសម័យកាលប្រកួតប្រជែងនេះ៕

Generation Z Financial 01

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia