ក្រុមហ៊ុន អុីតមីអោត ឯ.ក (Gēgē HotPot) ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ ឡាផ្លេនថេសិន មេនេចមេន​ ខូ អិលធីឌី និងចេញផលិតផលថ្មី 
Sopheak PichOCTOBER 30 2024

នាពេលថ្មីៗនេះក្រុមហ៊ុន អុីតមីអោត ឯ.ក (Gēgē HotPot) ​បានរៀបចំ
​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នារវាង ក្រុមហ៊ុន អុីតមីអោត ឯ.ក (Gēgē HotPot) និង ឡាផ្លេនថេសិន មេនេចមេន​ ខូ អិលធីឌី ដែលធ្វើឡើងនៅការិយាល័យ Borvor ដើម្បីណែនាំផលិតផលដ៏ថ្មីស្រឡាងបំផុតនៅប្រទេសកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូរសហការការងារជាច្រើន។ 

​គោលបំណង​សំខាន់​នៃ​ការចុះហត្ថលេខា​នេះ គឺ​ដើម្បី​បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ រួមផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ពីកសិករខ្មែរ និងបង្កើតផលិតផលដែលមានភាពទាក់ទាញយ៉ាងគួរឪ្យកត់សំគាល់។

Photo 2024 10 30 11 47 04Gēgē HotPot និង La Plantation បានធ្វើការសហការនឹង ផ្តោតលើការនាំយកនូវផលិតផលដែលសាកសមសម្រាប់ប្រជាជនកម្ពុជានាយុគសម័យថ្មីនេះ និងបូករួមទាំងមានគុណភាណ និងភាពច្នៃប្រឌិតមកទីផ្សារ ដោយចាប់ផ្តើមពីការបង្ហាញផលិតផលថ្មីដ៏លេចធ្លោគឺ ស៊ុបម្រេចដីប្លី ដំបូងគេបង្អស់នៅកម្ពុជា។

Photo 2024 10 30 11 46 40

Photo 2024 10 30 11 47 07

Photo 2024 10 30 11 46 30

Photo 2024 10 30 11 46 50ស៊ុបថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើម្រេចដែលមានគុណភាពខ្ពស់ ពីខេត្តកំពតរបស់ La Plantation ដែលល្បីទូទាំងពិភពលោក និងសំបូរដោយអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ ស៊ុបម្រេចដីប្លី ចម្អិនដោយការយកចិត្តទុកដាក់ និងចំណាយពេលជាច្រើនម៉ោងដែលធ្វើឱ្យម្ហូបនេះមានរសជាតិដិត ក្លិនឈ្ងុយ និងមានអត្ថន័យជ្រាលជ្រៅ។

Photo 2024 10 30 11 46 43ជាមួយនឹងស៊ុបម្រេចដីប្លី អ្នកមិនគ្រាន់តែបរិភោគអាហារនោះទេ - អ្នកកំពុងភ្លក់មរតករាប់សតវត្ស និងគាំទ្រកសិករក្នុងស្រុកមកពីខេត្តកំពត។

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia