សាំងនិងម៉ាស៊ូត ឡើងថ្លៃព្រមគ្នា! នេះជាតម្លៃប្រេងសាំងថ្មី ដែលរដ្ឋបានកំណត់ឱ្យដាក់លក់ក្នុងខែនេះ
ធី ស្រីល័ក្ខMAY 21 20253.2 K views

ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់តម្លៃឲ្យដាក់លក់តម្លៃ ៣ ៧៥០ រៀលក្នុងលីត្រសម្រាប់ប្រេងសាំងធម្មតានិង៣ ៥០០ រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងគឺឡើងថ្លៃចំនួន ៥០រៀល ចំណែកប្រេងម៉ាស៊ូតក៏ឡើងថ្លៃ៥០រៀលដូចគ្នា បើធៀបនឹងតម្លៃចាស់កន្លងទៅ។

23

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៥ នឹងត្រូវ លក់ ៤០១០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតានិង ៣៧៦០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន អនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាជំនួន៦,៥ សេនដុល្លារក្នុង ១ លីត្រ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia