លែងវាយក្បាច់មាន់ចឹកស្រូវហើយ! មកស្គាល់វេបសាយ៥ បង្រៀនវាយកំព្យុទ័រ ទាំងខ្មែរ-អង់គ្លេស​Free Free
Kan DaraJUNE 14 20231 K views

បងប្អូនណាខ្លះចុចកំព្យូទ័រប្រើម្រាម២ លឺសម្លេងដូចមាន់ចឹកស្រូវ​? ប៉ុន្តែងាកមកស្គាល់វេបសាយចំនួន៥រៀនវាយកំព្យូរទ័រដោយមិនអស់លុយសូម្បី១រយ រៀនហើយវាយមិនងាយខុសនិងមានក្បួនខ្នាតត្រឹមត្រូវជាងមុន៖

វាយសាយនេះសម្រាប់វាយក្តារចុចជាភាសាអង់គ្លេសវ ដែលមានលក្ខណៈដូចជាហ្គេមដែរ ព្រោះនៅពេលដែលបងប្អូនវាយបានល្អបានផ្កាយច្រើនបងប្អូននឹងអាចបន្តទៅវាយនៅវគ្គក្រោយៗទៀត ល្អបំផុតសម្រាប់​បងប្អូនដែលចាប់ផ្តើមវាយកំព្យូទ័រដំបូងៗ ព្រោះវាជួយឱ្យដៃយើងស្គាល់គ្រាប់ចុចនីមួយៗបានច្បាស់ជាមុនសិន។

នេះគឺជាវេបសាយរបស់ខ្មែរ ដែលយើងអាចចូលទៅ Typing ឬវាយអក្សរឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ដូចជាការប្រើម្រាមដៃ ឬពន្លឿនរបៀបសរសេរជាដើម។ នៅលើវេបសាយនេះគឺផ្ដោតសំខាន់តែទៅលើការសរសេរជាភាសាខ្មែរប៉ុណ្ណោះ ពោលគឺវានឹងណែនាំឲ្យយើង វាយអក្សរឲ្យត្រូវតាមម្រាមដៃនីមួយៗទៅតាមទីតាំងអក្សរ។

៣. Education.com

នៅក្នុងវេបសាយនេះលោកអ្នកអាចចូលលេងហ្គេម Typing ជាច្រើនហ្គេម ដោយនៅតាមហ្គេមៗនីមួយៗ អាជួយពន្លឿនដៃ វាយពាក្យជាភាសាអង់គ្លេសនៅលើក្ដារចុចបានល្អប្រសើរជាងមុន។ អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះក៏បានរៀបចំទៅតាមប្រភេទហ្គេមសម្រាប់មនុស្សចាស់ កុមារ ដាច់ពីគ្នាផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកមានកូនតូច ក៏អាចឱ្យពួកគាត់រៀនតាមវេបសាយខាងលើបានដែរ។

៤. Speed Test

សម្រាប់មួយនេះវិញ គឺសម្រាប់ការវាស់ស្ទង់ល្បឿននៃការវាយក្តារចុចជាភាសាខ្មែរ ថាតើយើងអាចវាយលឿនបានកម្រិតណា។ វេបសាយនេះល្អបំផុតសម្រាប់បងប្អូនដែលចេះច្រើនហើយនិងចង់សាកល្បងសមត្ថភាពក្នុងការវាយក្តារចុចតាមក្បួនខ្នាតត្រឹមត្រូវ។

៥. HindiTyping.info

មួយនេះក៏មិនខុសពីខាងលើប៉ុន្មានដែរ គឺសម្រាប់វាស់ស្ទង់សមត្ថភាពសម្រាប់បងប្អូនដែលចេះច្រើនហើយនិងល្បឿនក្នុងការវាយហើយ វេបសាយនេះអាចប្រើបានក្តារចុច២ភាសាមានទាំងខ្មែរនិងអង់គ្លេស៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia