មកស្គាល់ក្រុមហ៊ុន ឈរពីក្រោយកប៉ាល់ដឹកទំនិ.ញដែលទើបបុ.កបាក់ ស្ពានដ៏សំខាន់បំផុត១ របស់អាមេរិក
Kan DaraMARCH 27 20245.1 K views

កាលពីម៉ោង ១:៣០នាទីព្រឹក (USA) ម្សិលមិញ មានកប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកបុកធ្នឹមស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បណ្តាលឲ្យស្ពានមួយនោះបាក់ ហើយរថយន្តជាច្រើនគ្រឿង រួមជាមួយនឹងមនុស្ស បានធ្លាក់ចូលទៅក្នុងទន្លេ ខណៈមូលហេតុនៃការបុកមិនទាន់រកឃើញនៅឡើយ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន​ Reuters។

CC

យ៉ាងណាមិញ កប៉ាល់ដែលបង្កឧប្បត្តិហេតុត្រូវបានគេស្គាល់ឈ្មោះថា Dali មានប្រវែង ៩៤៨ ហ្វីត (ប្រហែល ២៨៨.៩៥ម៉ែត្រ) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Grace Ocean Private ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្នុងដំណើរនេះ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Synergy Marine Group សម្រាប់ដឹកទូកុងតឺន័រជិត ៤,៧០០ របស់ក្រុមហ៊ុន Maersk ឆ្ពោះទៅកាន់ប្រទេសស្រីលង្កា។

X

គួរជម្រាបផងដែរថា ពាក់ព័ន្ធហេតុការណ៍ខាងលើ អាជ្ញាធរដឹកជញ្ជូនរដ្ឋ Maryland បានប្រកាសលើបណ្តាញសង្គម X​ ថា គ្រប់ចរាចរណ៍ដែលភ្ជាប់ទៅស្ពាននេះ ត្រូវបានបិទទាំងស្រុង ខណៈ​ Francis Scott Key មានប្រវែង ​២៥០០​ម៉ែត្រ ​និង​មានអាយុកាល​៤៧​ឆ្នាំ​ ​ជា​ស្ពាន​​តភ្ជាប់​ដ៏​សំខាន់​​ទៅ​ផ្លូវ​ហាយវ៉េដែលព័ទ្ធជុំវិញ​ទីក្រុង​ Baltimore​ និងជា​កំពង់ផែ​ដ៏​ធំបំផុតមួយ​​ផងដែរនៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

Ccc

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia