ឆ្លៀតរកចំណូលបន្ថែម! ចេះជំនាញ៤នេះ មានតែកុំព្យូទ័រមួយធ្វើនៅកន្លែងណាក៏បានដើម្បីរកចំណូលបន្ថែម
Toeuy HongNOVEMBER 21 20232.2 K views

ជិតដាច់ឆ្នាំ២០២៣ហើយប៉ុន្ដែស្ថានភាពសេដ្ឋកិច្ចសកលនៅតែមិនទាន់ងើបឡើងវិញដែលធ្វើឲ្យមនុស្សជាច្រើនជួបបញ្ហាលុយកាក់ដូចជារកចំណូលមិនបានដូចមុន លក់ដូរមិនដាច់ដែលធ្វើឲ្យពួកគាត់ខ្វះខាតលុយក្នុងការរស់នៅនិងធ្លាក់ខ្លួនក្នុងបញ្ហាបំណុល។

 

 យ៉ាងណាមិញក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះពិបាករលុយ អ្នកអាចឆ្លៀតរកចំណូលបន្ថែមទៅតាមជំនាញដែលអ្នកមានដើម្បីរកលុយមកទបទល់នឹងវិបត្តិជាពិសេសគឺដើម្បីបានលុយផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ ដូច្នេះថ្ងៃនេះ Business Cambodia សូមបង្ហាញនូវជំនាញសំខាន់៤ បើអ្នកមានក្នុងខ្លួនអ្នកអាចធ្វើការនៅកន្លែងណាក៏បានពោលគឺមានតែកុំព្យូទ័រនិងអ៊ិនធឺណេតជាការស្រេច នេះបើយោងតាមវេបសាយ Oberlo។

 

១. Developer

បច្ចុប្បន្នអ្នកអភិវឌ្ឍន៍( Developer) ដោយសំដៅដល់អ្នកអភិវឌ្ឍន៍ Software, App និង Website ជាដើមគឺសុទ្ធតែត្រូវប៉ាន់។ សព្វថ្ងៃបើអ្នកមានជំនាញផ្នែកនេះ អ្នកអាចធ្វើការក្រៅម៉ោងក៏បាន ធ្វើជាអ្នកFreelance ក៏បានហើយធ្វើការពីទីកន្លែងណាក៏បានដោយមិនចាំបាច់ទៅការិយាល័យផ្ទាល់ឡើយ។  ដូច្នេះបើអ្នកស្រលាញ់បច្ចេកវិទ្យា ជំនាញអភិវឌ្ឍន៍(Develop) គឺជំនាញមួយដែលអ្នកមិនគួរមើលរំលងឡើយព្រោះជំនាញនេះ អ្នកអាចឆ្លៀតធ្វើការក្រៅម៉ោងបានហើយថែមទាំងអាចធ្វើការឲ្យក្រុមហ៊ុនអន្តរជាតិបានទៀតផង ដោយមិនចាំបាច់ធ្វើនៅការិយាល័យផ្ទាល់ឡើយ។

 

. Designer

 ការងារជាអ្នកDesign ត្រង់នេះសំដៅដល់ការអភិវឌ្ឍន៍នៃបទពិសោធន៍អ្នកប្រើប្រាស់( user-friendly experience) នៅលើវេបសាយនិង App ជាដើម។ បើអ្នកមានជំនាញ design អ្នកធ្វើការតាមអនឡាញនិងអាចឆ្លៀតធ្វើការក្រៅម៉ោងក៏បាន។ យ៉ាងណាមិញការងារនេះទាមទារឲ្យអ្នកមានចំណេះដឹងច្រើន ដូច្នេះអ្នកអាចឆ្លៀតពេលអភិវឌ្ឍន៍ជំនាញនេះឲ្យកាន់តែខ្លាំងអ្នកនឹងកាន់តែមានទីផ្សារ។

 

. ជំនាញបកប្រែភាសា( Translating)

ខណៈពិភពលោកដើរដល់សេដ្ឋកិច្ចឌីជីថល យើងងាយស្រួលភ្ជាប់ទាក់ទងតាមអនឡាញ ដូច្នេះជំនាញបកប្រែភាសាគឺជាជំនាញដែលមានតម្រូវការកាន់តែខ្លាំង ជាពិសេសអាជីវកម្មជាច្រើនត្រូវការជំនាញនេះដើម្បីបំពេញចន្លោះខ្វះខាតទាក់ទងនឹងទំនាក់ទំនង។ អ្នកបកប្រែភាសាត្រង់នេះអាចមានតួនាទីផ្សេងៗ ដូចជាតេស្ដវេបសាយនិងការបកប្រែឯកសារផ្សេងៗជាដើម។

 

. Journalist/ Writers

ជំនាញសារព័ត៌មាននិងជំនាញសរសេរអត្ថបទក៏ជាជំនាញមួយដែលអ្នកអាចឆ្លៀតធ្វើការងារក្រៅម៉ោងបាន។ នៅក្នុងសម័យឌីជីថលនេះ បើអ្នកមានជំនាញសរសេរ និងពូកែស្រាវជ្រាវ​ អ្នកអាចឆ្លៀតធ្វើការអនឡាញជាពិសេសគឺធ្វើការជាលក្ខណៈ Freelance ក្រៅម៉ោងតាមរយៈការសរសេរអត្ថបទលើវេបសាយអនឡាញផ្សេងៗជាច្រើនហើយក៏ជាផ្នែកមួយក្នុងការបង្កើនចំណូលបន្ថែមបង។

គួរបញ្ជាក់ផងដែរថា ជំនាញនិងការងារដែលបានរៀបរាប់ខាងលើគឺសុទ្ធតែជាការងារដែលអ្នកធ្វើពីចម្ងាយពោលគឺធ្វើនៅទីណាក៏បាន។ មានវេបសាយមួយចំនួនដែលអ្នកអាចធ្វើការងារទាំងនេះពីចម្ងាយលើអនឡាញបានដូចជាវេបសាយ FlexJobs, VIP Kids, We Work Remotely, Scribie, Remote Ok និង Working Nomads ជាដើម៕