តើស្រ្តីមានផ្ទៃពោះទទួលបានអ្វីខ្លះពី ប.ស.ស ហើយដើម្បីទទួលបានប្រាក់បំណាច់ក្រោយសម្រាលត្រូវមានឯកសារអ្វីខ្លះ?
Sambat SokhlangFEBRUARY 19 2024994 views

សមាជិក ប.ស.ស ដែលជាស្រ្តីទទួលបានអត្ថប្រយោជនយ៉ាងច្រើនពី ប.ស.ស ជាពិសេសស្រ្តីមានផ្ទៃពោះ ដោយពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ៖

  • ទទួលបានសេវាពិនិត្យ និងថែទាំ មុននិងក្រោយពេលសម្រាល
  • ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
  • ទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ១ ២៦០ ០០០រៀល។
  • C

    ហើយដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% (ប្រាក់ឈ្នូលជាប់ភាគទាន) នៃការឈប់សមា្រកលំហែមាតុភាព ក្រោយពេលសម្រាលកូនរួច សាមីខ្លួនត្រូវភ្ជាប់ឯកសារមក ប.ស.ស. រួមមានដូចខាងក្រោម ៖

    • វេជ្ជបញ្ជាចេញពីមន្ទីរពេទ្យ លិខិតបញ្ជាក់ថាបានសម្រាលកូន ប័ណ្ណពិនិត្យសុខភាពកូន
    • លិខិតបញ្ជាក់(សំបុត្រកំណើត ឬសេចក្តីចំលងសំបុត្រកំណើត)
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • ប័ណ្ណសមាជិក ប.ស.ស.
    • លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង
    • លេខគណនីធនាគារអេស៊ីលីដា (ផ្ទាល់ខ្លួន)
    • ទម្រង់លិខិតសុំច្បាប់ឈប់សម្រាក
    • ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
    • ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាមីខ្លួន ត្រូវទៅតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស. ។

    Dbbf4b79 9ae6 4487 91a7 9683a5179674

    ចំណាំ៖  ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែលោកអ្នកបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន

    ដោយឡែកសម្រាប់បងប្អូនដែលនៅមានចម្ងល់បន្ថែមទាក់ទងទៅនឹងប្រាក់បំណាច់ឬព័ត៌មានផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណបសស បងប្អូនអាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទំនាក់ទំនងទៅកាន់លេខ ១២៨៦។

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia