យោងតាមការសេចក្តីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សិស្សានុសិស្សដែលមានបំណង ចង់ប្រឡងចូលរៀនជំនាញសិល្បៈ សាលាតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប បានឱ្យដឹងថាសាលានឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនតាម ដោយឥតបង់ថ្លៃក្នុងឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់៥ជំនាញខាងក្រោមនេះ៖
១. សាលាតូរ្យតន្តី-ចម្រៀង៖ អាយ៉ៃ, ចម្រៀងជាពួក និងចម្រៀងបុរាណ -ឧបករណ៍តន្ត្រីសម័យ៖ វីយូឡុង, វីយូឡា, ព្យាណូ, សែលឡូ, កុងត្រីបាស់, ត្រុំប៉ែត, ហ្គូត, សាក់សូ និងក្លារីណែត -ឧបករណ៍តន្ត្រីបុរាណ៖ ចាប៉ីដងវែង, ស្រឡៃ, ទ្រអ៊ូ, ទ្រសោ, ឃឹម, គងតូច, គងធំ, តាខេ, រនាតឯក និងរនាតធុង។
២. សាលារបាំ -ឯកទេស៖ របាំបុរាណរបាំប្រពៃណី និងល្ខោនខោល។
៣.សាលាល្ខោន-ឯកទេស៖ ល្ខោនបាសាក់, ល្ខោនយីកេ និងល្ខោននិយាយ។
៤. សាលាសៀក-ឯកទេស៖ កាបលោតលើកម្រាល, ទន់ភ្លន់ទោង, លំនឹង, តះ, បច្ចេកទេសលើលំហ, បាល្ល... ។
៥. សាលាសិល្បៈសូនរូប-ឯកទេសគំនូរ៖ គំនូរបុរាណគំនូរលម្អលើក្រណាត់, គំនូរផ្សាយ និងគំនូរវិចិត្រកម្ម -ឯកទេសចម្លាក់៖ ចម្លាក់ពុម្ព, ចម្លាក់ប្រាក់ចម្លាក់ស្មិត, ចម្លាក់ឈើ, ខ្មុកស្មាច់ និងកុលាលភាជន៍។
ក្នុងនោះលក្ខខណ្ឌជ្រើសរើសសម្រាប់សិស្សដែលមានចំណាប់អារម្មណ៍ប្រឡងចូលរៀនមានដូចជា៖
១. ឯកទេស៖ របាំបុរាណខោល, សៀក, ចម្រៀងបុរាណតន្ត្រីបុរាណ (ឧបករណ៍ខ្សែ៖ ទ្រអ៊ូទ្រសោ, ឃឹម គងតូច, គងធំ, តាខេ, រនាតឯក និងរនាតធុង) និងតន្ត្រីសម័យ (ឧបករណ៍ខ្សែ៖ វីយូឡុង និងវីយូឡា) និងព្យាណូ ។ សម្រាប់សិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ នៅសាលាចំណេះទូទៅ។
២. ឯកទេស៖ របាំប្រពៃណី, ល្ខោនយីកេ, ល្ខោនបាសាក់, សៀក, តន្ត្រីបុរាណ (ឧបករណ៍ផ្លុំ៖ ស្រឡៃ) តន្ត្រីសម័យ (ឧបករណ៍ផ្លុំ៖ ត្រុំប៉ែត, ស្លុត, សាក់សូ និងក្លាវឺណែត) (ឧបករណ៍ខ្សែ៖ សែលឡូ និងកុងត្រីបាស់) ។ សម្រាប់សិស្ស ដែលបានរៀនចប់ថ្នាក់ទី៥ ឬទី៦ នៅសាលាចំណេះទូទៅ។
៣. ឯកទេស៖ ចម្រៀងអាយ៉ៃ, ចម្រៀងជាពួក, ចាប៉ីដងវែង, ល្ខោននិយាយ និងសិល្បៈសូនរូប។ សម្រាប់សិស្ស ដែលបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះទូទៅ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈដែលមានអាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញឬទំនាក់ទំនងលេខទូរស័ព្ទ៖- ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម)- ០៩៦ ៥៦៨ ៣៤៥២៕
សូមអានសេចក្តីជូនដំណឹងលម្អិត៖
អត្ថបទដោយ៖ ពីង ជូអេង