តិចអត់ដឹង! នេះជារាជធានី-ខេត្ដ ចំនួន ៨ ដែលផ្លូវល្បឿនលឿនខ្សែទី២ និងទី៣ នឹងត្រូវឆ្លងកាត់
Bunthoeun KoemDECEMBER 21 2023891 views

ក្រោយវត្ដមានផ្លូវផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ទទួលបានជោគជ័យដោយបានសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋរួចមក ពេលនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញផែនការណ៍អភិវឌ្ឍន៍ផ្លូវល្បឿនលឿន ខ្សែទី២ និងខ្សែទី៣ បន្ថែមទៀតផងដែរ។ ដោយគម្រោងផ្លូវល្បឿនឆ្លងកាត់រាជធានីខេត្ដចំនួន ៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ

 

  • ផ្លូវល្បឿនលឿនខ្សែទី២ (ភ្នំពេញ-បាវិត)
  •  

    គម្រោងផ្លូវល្បឿនលឿនទី២ នេះមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ ហើយអ្វីដែលពិសេសផ្លូវនេះក៏នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមផងដែរ។ តាមការគ្រោងទុកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលទី៧ ខែមិថុនា កន្លងទៅ។

     

    488

     

    • ផ្លូវល្បឿនលឿនខ្សែទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត)

     

    កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសពីគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣នេះផងដែរ ខណៈដែលបច្ចុប្បន្នកំពុងបាននឹងកំពុងសិក្សាពីក្រុមហ៊ុន CRBC។ ផ្លូវថ្មីនេះនឹងត្រូវសាងសង់ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។

     

    តាមការសិក្សាបឋមគម្រោងផ្លូវនេះមានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ ត្រូវបានបែងចែកចេញជា ២ ដំណាក់កាល។ ដោយដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាបមានប្រវែងប្រមាណ ២៥០ គីឡូម៉ែត្រ ហើយដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតមានប្រវែង ១៥០ គីឡូម៉ែត្រ។ ប៉ុន្ដែចម្ងាយផ្លូវនេះអាចលើសហ្នឹង ឬតិចជាងហ្នឹង នៅពេលការសិក្សាលម្អិតត្រូវបានបញ្ចប់៕

     

    2d011e4d 8201 4ed9 A893 A00de817524d

    21a0547c Befd 4c9a 917c 92f0c62345d0

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia