«ធ្វើការយូរហើយ គ្មានសល់អី ដុះតែក្បាលពោះ» នេះគឺជាសម្តីដ៏ពេញនិយមមួយដែលយើងតែងឮចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ ចុះបើបច្ចុប្បន្នវ័យក៏រៀងជ្រេ ប្រាក់ខែខ្ទង់ ៥០០ដុល្លារ តើគួរធ្វើបែបណាទើបអាចសល់ដីសល់ទ្រព្យនឹងគេ?
ទាក់ទឹននឹងរឿងនេះ ក្នុងបទកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក វ៉ា វណ្ណា អគ្គនាយកក្រុមហ៊ុន PROPERTDIA បានបង្ហើបរឿងធំៗ២ ដែលអ្នកមានប្រាក់ខែខ្ទង់៥០០ដុល្លារ ឬចំណូលមធ្យមគួរធ្វើគឺ (ទី១) បង្កើតប្រភពចំណូលមួយឲ្យបានច្បាស់លាស់ រឹងមាំបំផុត និងបន្តបង្កើនឲ្យបានច្រើនប្រភពតាមដែលអាចធ្វើបាន (ទី២) វិនិយោគអចលនទ្រព្យលើតំបន់ជាយក្រុង។
លោក វ៉ា វណ្ណា បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងត្រូវធ្វើមុនគេគឺបង្កើនប្រភពចំណូលមួយឲ្យរឹងមាំសិនពីអាជីវកម្មឬការងារដែលយើងកំពុងធ្វើ រួចចាំគិតទៅដល់ការវិនិយោគ។ ការវិនិយោគលើអចលនទ្រព្យក្នុងរង្វង់ ឬក្នុងលទ្ធភាពដែលខ្លួនអាចទៅរួច ធ្វើឲ្យយើងចំណេញអាចក្លាយជាអ្នកមានបាន ប៉ុន្តែប្រសិនបើលទ្ធភាពខ្វះមុខខ្វះក្រោយ ជាពិសេសស្ថិតក្នុងស្ថានភាពខ្សោយការកំណត់ទុនបម្រុង ពិតជាពិបាកបន្តិចហើយ»។
លោកបានបន្តទៀតថា៖ «ពេលលុយគ្រប់គ្រាន់ហើយ ការវិនិយោគនាពេលបច្ចុប្បន្នគួរតែទិញដីតំបន់ជាយក្រុង តំបន់ដែលត្រូវអភិវឌ្ឍបន្ត លទ្ធភាពយើងប៉ុនណា អាចសិក្សាតាមលទ្ធភាពយើងប៉ុនណឹងចុះ។ សម្រាប់អ្នកមានចំណូលមធ្យមពុំគួរវិនិយោគចំកណ្តាលក្រុងទេ កណ្តាលក្រុងអាចអ្នកដែលមានលុយច្រើន បើយើងចង់វិនិយោគបន្តិចម្តងៗមានតែជាយក្រុងគឺល្អជាងគេបំផុតហើយ»។
ក្នុងនោះលោកក៏បានលើកទឹកចិត្តដល់អ្នកដែលចង់វិនិយោគលើវិស័យអចលនទ្រព្យ មុននឹងសម្រេចចិត្តបោះលុយខំប្រឹងរកយ៉ាងលំបាកទៅទិញអចលនទ្រព្យនៅកន្លែងណាមួយសូមគិតទៅលើ ៦ចំណុចធំៗគឺ ទីតាំង, សក្តានុពល (ទាំងក្នុង និងក្រៅ), ទំហំ, តម្លៃ, ការបង់ប្រាក់ (លក្ខខណ្ឌ) និងប្លង់។
គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនមានចម្ងល់ ឬចង់ប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកអចលនទ្រព្យ អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន PROPERTDIA ដែលមានសេវាកម្មដូចជា រត់ឯកសារផ្ទេរប្លង់កម្មសិទ្ធ អចលនវត្ថុ (Real Estate Tittle Owner Transfer), ប្រឹក្សាយោបល់ឯកសារអចលនទ្រព្យ (Real Estate Tittle Consultant), និង ប្រឹក្សាយោបល់វិនិយោគអចលនទ្រព្យ (Real Estate Investment Consultant) តាមរយៈលេខទូរស័ព្ទ ០៨៧ ៦០០ ៨៨៨ / ០៧៨ ៦០០ ៧៧៧ ឬទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ដែលមានអាស័យដ្ឋានស្ថិតនៅ បុរី Newworld (NR3), សង្កាត់ ភ្លើងឆេះរទេះ, ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook