Elon musk តែងសួរ១សំណួរនេះក្នុងកិច្ចសម្ភាសន៍ដើម្បីដឹងមនុស្សកុហក សូម្បីអ្នកវិទ្យាសាស្ត្រក៏យល់ស្រប
Kan DaraAUGUST 1 2022439 views

ពេលនិយាយដល់ការសម្ភាសន៍ការងារ មនុស្សភាគច្រើនប្រាកដជាមានអារម្មណ៍ថាតានតឹង ជាមួយសំណួរដែលអ្នកសម្ភាសន៍បម្រុងនឹងចោទសួរ និងអារម្មណ៍ព្រួយបារម្ភដែលត្រូវឆ្លើយយ៉ាងណាឱ្យត្រូវនឹងគោលដៅរបស់សំណួរ។ កត្តានេះហើយ ដែលធ្វើឱ្យបេក្ខជន ឬបេក្ខនារីមួយចំនួន សម្រេចចិត្តនិយាយកុហកក្រុមហ៊ុន​លើចំណុចមួយចំនួន។

ជាមួយគ្នានោះបើសិនជាត្រូវបានជួប​សម្ភាសន៍ជាមួយនឹងបុរសដែលមានជាងគេលើលោក មហាសេដ្ឋី Elon Musk ដែលមានតម្រូវការខ្ពស់គឺលោកសួរតែ១សំណួរប៉ុណ្ណោះនឹងអាចដឹងថាមនុស្សកហុកឬអត់។

នៅក្នុងកិច្ចប្រជុំកំពូលរបស់រដ្ឋាភិបាលមួយកាលពីឆ្នាំ២០១៧ លោកមហាសេដ្ឋី Elon Musk បាននិយាយថាលោកបានសួរបេក្ខជនមួយរូបជាមួយសំណួរ១នេះប៉ុណ្ណោះដែលធ្វើឱ្យលោកអាចដឹងថាមនុស្សនោះអាចនិយាយកុហកឬអត់។​​​ តើនៅពេលដែលជួបបញ្ហាតើអ្នកនឹងដោះស្រាយបញ្ហានោះយ៉ាងដូចម្តេច?លោក​បន្ត​ថា​ អ្នក​ដែល​ដោះស្រាយ​បញ្ហា​ពិតជា​ដឹង​ច្បាស់​ពី​របៀប​ដែល​ពួកគេ​បានដោះស្រាយ​ ពួកគេនឹងដឹងព្រមទាំងអាចពណ៌នាបានលម្អិតបំផុតប្រសិនបើបុគ្គលម្នាក់​គាត់និយាយកុហក គាត់នឹងមិនអាចនិយាយរៀបចំចំពោះរឿងរ៉ាវទាំងនោះបានលម្អិត និងរលូននោះទេ។

ម្យ៉ាងវិញទៀតអ្នកវិទ្យាសាស្ត្រក៏គាំទ្រទ្រឹស្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះដែរ។ ដោយយោងទៅតាមការសិក្សានាឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅក្នុង Journal of Applied Research in Memory and Cognition បានពិនិត្យលើបច្ចេកទេសសម្ភាសន៍ការងារជាច្រើន ហើយបានរកឃើញថាទ្រឹស្តីដែលលោក Elon Musk លើកឡើងពិតជា មានប្រសិទ្ធភាពក្នុងការកំណត់ថាអ្នកណាជាអ្នកកុហកនិងអ្នកណាមិនមែន។

គួរបញ្ជាក់ផងដែរថាការជ្រើសបុគ្គលិកដោយប្រើតិចនិកនេះ អាចបង្កើនឱកាសរបស់អ្នកសម្ភាសន៍ក្នុងការរកឃើញអ្នកនិយាយកុហកអត្រា ៧០% នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Best life កាលពីថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២២​​ កន្លងទៅនេះ៕

អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia