កាន់តែស្រួល! ចង់ដឹងព័ត៌មានរបស់អគ្គិសនីកម្ពុជា មានតែ App ១នេះ អាចដឹងបានទាំងអស់
ធី ស្រីល័ក្ខMARCH 6 2023373 views

កាន់តែងាយស្រួលជាងមុនសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែប្រើប្រាស់អគ្គិសនីពីអាជ្ញាបណ្ណឯកជនហើយចង់ធ្វើការតាមដានព័ត៌មាននានាពីការប្រើប្រាស់ភ្លើងលែងជាការលំបាកទៀតហើយ ពេលនេះក្រសួងបានបង្កើត App មួយដែលងាយស្រួលប្រើប្រាស់បំផុត ដើម្បីតាមដានព័ត៌មានពីអគ្គិសនី ។

333668243 598246265196814 8424993176355482633 N

សម្រាប់ App ដែលអគ្គិសនីជាតិកម្ពុជាបានណែនាំនោះមានឈ្មោះថា​ ECA App ចំពោះអេបនេះ អាចផ្តល់ព័ត៌មានបានរហ័សទៅកាន់អ្នកប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណឯកជន ក្នុងការពិនិត្យមើលព័ត៌មានវិក័យបត្រ អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រវត្តិនៃការប្រើប្រាស់ បរិមាណថាពលប្រើប្រាស់ប្រចាំខែ ព័ត៌មានឬសេចក្តីជូនដំណឺងពីស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនី តារាងថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ ច្បាប់ស្តីពីអគ្គិសនីផ្សេងៗទៀត។ចំពោះគោលបំណងនៃការបង្កើត App នេះដើម្បីផ្តល់ភាពងាយស្រួល ទំនើប ងាយស្រួល តម្លាភាព និងប្រសិទ្ធិភាព។

333542149 190664120245805 7951599657233836955 N

333824709 951136332933634 7351810512692184670 N

App នេះនឹងត្រូវដាក់ឱ្យប្រើជាផ្លូវការចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣ នេះតទៅហើយ ។ដើម្បីអាចចូលប្រើប្រាស់បានបងប្អូនគ្រាន់តែដោយឡូត EAC App តាមរយៈ App Store ឬ Google play រួចធ្វើការចុះឈ្មោះនិងបញ្ចូលព័ត៌មានក្នុងវិក័យបត្រចំនួន២ខែប៉ុណ្ណោះបងប្អូនអាចប្រើប្រាស់អេបនេះបានហើយ។គួរបញ្ជាក់ផងដែរថា អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC)មិនអាចប្រើប្រាស់កម្មវិធីនេះបានទេ៕

332939771 3484955565094410 1193415151406829628 N

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia