អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញពីជំនាញ ដែលយុវជនអាចនឹងត្រូវប៉ាន់ ៥ទៅ១០ឆ្នាំខាងមុខ
Kan DaraDECEMBER 30 2022533 views

យុវជនគឺជាទីពឹងរបស់សង្គម និងអនាគតរបស់ពិភពលោកដែលជឿនលឿនទៅមុខឥតឈប់ឈរ។ ការចេញមកប្រឡូក​នៅក្នុងសង្គមការងារ និងជំនាញមួយឱ្យពិតប្រាកដអាច មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថានិន្នាការសង្គមតែងតែប្រែប្រួលជានិច្ច។ យ៉ាងណាមិញក្នុងនោះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញផ្លូវដល់យុវជនសម្រាប់ជំនាញនិងការងារ ដែលយុវជ​នគួរធ្វើសម្រាប់រយៈពេល៥ ទៅ១០ឆ្នាំខាងមុខដើម្បីទាន់និន្នាការ។

ថ្លែងក្នុងកម្មវិធីពិពណ៌ការងារ របស់វិទ្យាស្ថាន​បច្ចេកទេសអង្គរ នាខេត្តសៀមរាប​លោកឧកញ៉ា បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាយុវជនខ្មែរយើងនឹងបន្តការខិតខំរៀនសូត្រ បន្តការខិតខំចាប់ជំនាញណាមួយឱ្យចំមួយៗ ដើម្បីចូលចិត្តនឹងរៀនចូលចិត្តនឹងធ្វើការ ដោយក្លាយជាអ្នកបច្ចេកទេសមួយក្នុងការងារណាមួយ​ ដែលអាចចូលរួមជួយជាតិ​ កសាងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលនឹងឈានចូល ប្រទេសប្រាក់ចំណូលមធ្យម នៅឆ្នាំ២០៣០នេះ”។

អ្នកឧកញ៉ាបានបន្តជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំថា “ជាចម្បង​ខ្ញុំចង់ឱ្យយុវជនយល់ថា ជំនាញសំខាន់ៗណាខ្លះដែលប្រទេសជាតិកំពុងត្រូវការ ​ជាពិសេសមិនថាប្រទេសខ្មែរ ឬ​ប្រទេសណាៗទេ យុគសម័យឌីជីថលសេដ្ឋកិច្ច គឺត្រូវការជំនាញឌីជីថលច្រើន ដូចជា ICT, DATA , Coding, Information Computer ដែលជាជំនាញប្រទេសៗណាក៏ត្រូវការដែរនាពេលខាងមុខ”។

គួរជម្រាបផងដែរថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកនិងជាអគ្គនាយកសាលារៀន​ AIS ធ្លាប់បានបញ្ជាក់ជាច្រើនផងដែរទាក់ទងនឹងយុវជនដែលមានវ័យ២០ ទើបប្រលងបាក់ឌុបចប់គប្បីជ្រើសរើសជំនាញណាមួយដែលខ្លួនពិតជាស្រលាញ់ ចំណេះដឹងភាសាដែលខ្លួនស្រឡាញ់ពិតប្រាកដ ហើយ សម្រាប់ប្អូនៗដែលចប់ថ្នាក់បរិញ្ញាបត្រចេញធ្វើការហើយគួររើសក​ន្លែងណាដែលមានអ្នកដឹកនាំល្អ និងគួរតែចេះទាំងជំនាញរឹងមួយទុកជា ជំនាញស្នូលពិតប្រាកដ ​ដើម្បីទទួលបានការងារល្អៗធ្វើ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia