ជាអ្នកអភិវឌ្ឍន៍ការកសាងទំនប់ចិត្តគឺសំខាន់មែនទែន ព្រោះថានៅពេលដែលលោកអ្នកអាចកសាងទំនុកចិត្តបានមិនខ្វះទេអតិថិជន ដែលរត់មករក។ ក្នុងដែរលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានប្រាប់ពីរបៀបកសាងទំនុកចិត្ត របស់លោកដែលធ្វើឱ្យអតិថិជនទិញ គម្រោងដោយសប្បាយចិត្តនិងមិនខ្លាចជាប់គាំងទៅថ្ងៃក្រោយ។
ថ្លែងប្រាប់ Business Cambodia លោកបណ្ឌិតបានឱ្យដឹង "មូលហេតុដែលធ្វើឱ្យខ្ញុំហ៊ានសាងសង់បុរីហើយលក់ខ្ទង់លានដុល្លារព្រោះតែមានការទុកចិត្តពីអតិថិជន" ហើយរបៀបកសាងទំនុបចិត្តពីអតិថិជនរបស់លោករួមមាន៖
ប្រវត្តិរបស់ម្ចាស់គម្រោងគឺសំខាន់ ប្រសិនបើម្ចាស់គម្រោងមានប្រវត្តិល្អបូករួមនិងបទពិសោធន៍ច្រើនឆ្នាំទៀតនោះ ការកសាងទំនុកចិត្តពិតជាងាយស្រួល។ ជាក់ស្ដែកបើក្រឡេកទៅមើលឧកញ៉ាបណ្ឌិត គីម ហ៊ាង វិញរូបលោកមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យនេះ២០ ឆ្នាំមកហើយ។ ដូច្នេះរាល់អតិថិជនរបស់លោកសុទ្ធតែស្គាល់លោកច្បាស់ថាលោកជាអ្នកណា។
- ផ្ដោតច្បាស់
បន្ទាប់ពីប្រវត្តិរបស់ម្ចាស់គម្រោងហើយ អ្វីដែលលោកអ្នកត្រូវមានគឺការផ្ដោតច្បាស់ មានន័យថាលោកអ្នកគួរតែផ្ដោតឱ្យច្បាស់ទៅលើគម្រោងឬក៏រឿងដែលអ្នកកំពុងតែធ្វើឱ្យចប់មួយៗសិនចាំបន្តទៅគម្រោងថ្មីទៀត។ ត្រង់ចំណុចនេះលោកឧកញ៉ាបានលើកជាឧទាហរណ៍ថា នៅពេលដែលអ្នកសាងសង់គម្រោងបុរីបែបផ្ទះល្វែង ហើយស្របពេលគម្រោងនោះកំពុងសាងសង់ លោកអ្នកមិនគួរទៅសង់ផ្ទះបែបវីឡាភ្លោះនោះទេ ព្រោះថាធ្វើបែបនេះនឹងធ្វើឱ្យអតិថិនជនគិតថាលោកមិនបានយកចិត្តទុកដាក់ទៅផ្ទះរបស់ពួកគេ ហើយការសាសង់សង់គម្រោងដោយមិនផ្ដោតឱ្យបានច្បាស់លាស់នេះហើយទើបធ្វើឱ្យ លោកអ្នកមិនអាចក៏សាទំនុកចិត្តជួនអតិថិជនបាននោះទេ ៕
អត្ថបទដោយ៖ ឌឿក ស្រី នុតច