លោក Donald Trump ដាក់កំហិត៤យ៉ាងឱ្យកូន ក្នុងនាមជាកូនប្រុសរបស់ប្រធានាធិបតី តាំងពីគេអាយុ៤ឆ្នាំ
Ping Chou EngNOVEMBER 27 2024436 views

នៅក្នុង​វីដេអូមួយ​​ កំឡុងពេលកូនប្រុសពៅរប​ស់លោក Donald Trump និងប្រពន្ធទី៣ Melina Trump មានអាយុ៤ឆ្នាំ​។ ជាឪពុកម្នាក់ដែលមានតួនាទីធំ​ Trump បានទូន្មាននិងដាក់កំហិតចំនួន៤យ៉ាងទៅកាន់ កូនប្រុសឈ្មោះ Barron Trump តាំងពីគេចូលរៀនថា្នក់មត្តេយ្យ។  

 

A A1u9 Emh

 

ក្នុងវីដេអូមួយបង្ហាញអំពីសកម្មភាពរបស់ Trump ជាឪពុកនៅក្នុងការិយាល័យធ្វើការ ជាមួយក្មេងប្រុសតូចម្នាក់ស្លៀកពាក់ ទៅសាលារៀន លោកឪពុកបាននិយាយ​​ថា ខ្ញុំ​ចង់ឱ្យអ្នក​បាននិទ្ទេស A ទាំងអស់នៅសាលារៀន ហើយ​នៅ​ពេល​ដែល​អ្នកធំឡើង មិនត្រូវប៉ះពាល់​ថ្នាំ​ញៀន​ទេ ហាមប្រើជាតិអាល់កុល កាន់តែមិនត្រូវជក់បារី ហើយកុំឱ្យមានស្នាមសាក់ឱ្យសោះ ខ្ញុំ​មិន​ចង់​ឃើញ​មានស្នាម​សាក់​លើខ្លួន​អ្នក​ទេ

 

តាមរយៈដំបូន្មានឱ្យកូនបែបនេះ អ្នកជំនាញផ្នែកកុមារលោក Alfie Kohn និងអ្នកនិពន្ធសៀវភៅ Unconditional Parenting បានប្រាប់កាសែត Forbes ថាផ្អែកលើការសិក្សាស្រាវជ្រាវ ចិញ្ចឹមកូនរបៀបចិញ្ចឹមនេះគឺតឹងរឹង ផ្តាច់ការនិងជាការរំពឹងខ្ពស់បំផុតមួយរបស់ឪពុកម្តាយ​ ដែលតម្រូវឱ្យកូនត្រូវរៀនឱ្យបានពិន្ទុល្អបំផុតលើសគេនៅក្នុងសាលារៀន។

 

វាជាការដាក់សម្ពោធ ធ្វើឱ្យកូនមានជំងឺថប់បារម្ភ មិនហ៊ានប្រឈមនឹងការបរាជ័យ  មួយវិញទៀតនឹងឱ្យពួកគេរៀនមើលឃើញខ្លួនឯងថាពួកគេគួរឱ្យស្រឡាញ់ក្នុងភ្នែកឪពុកម្តាយ លុះត្រាតែពួកគេនាំយកលំដាប់ពិន្ទុល្អមកផ្ទះ។

 

Donald Trump Melania Mc 240923 04 0e1f62

 

ប៉ុន្តែនោះជាការល្អម្យ៉ាងនៃរបៀបចិញ្ចឹមកូនរបស់ លោក Donald Trump ក្នុងការនិយាយជាមួយកូនអំពីគ្រឿងញៀននិងគ្រឿងស្រវឹង។ យ៉ាងណាមិញដើម្បីឱ្យកាន់តែល្អឪពុកម្តាយគួរតែបែងចែកការសន្ទនាប្រៀនប្រដៅ ដាក់កំហិតនេះជាពីរផ្លូវបន្ថែមទៀតគឺ ទី១លើកទឹកចិត្តដល់កូន​ឱ្យសួរសំណួរ និងទី២បង្ហាញការស្តាប់ពីអ្វីដែលពួកគេចង់និយាយ  ជាជាងគ្រាន់តែប្រើពាក្យបញ្ជាដ៏តឹងរ៉ឹងឱ្យគេធ្វើតាម៕

 

 

D6405ed27aa7 Donald Trump Barron Trump.jpg

 

អត្ថបទដោយ៖​ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia