អ្នករកស៊ីគួរដឹង! របៀបផុស ៣នេះ បើអ្នកលក់ដូរកាន់តែផុស ហ្វេសប៊ុកនឹងកាន់តែបិទមិនសូវឱ្យអតិថិជនឃើញ
ធី ស្រីល័ក្ខOCTOBER 10 2024943 views

នាពេលបច្ចុប្បន្ននេះ អ្នករកស៊ីលក់អនឡាញជាច្រើនកំពុងតែជួបនៅបញ្ហាធំ ដោយមានបងប្អូនមួយចំនួនឆ្ងល់ថា ហេតុអ្វីគាត់ផុសរាល់ថ្ងៃតែគ្មានអ្នកមើលសោះ ផុសហើយស្ងាត់ឆឹងលក់មិនបានទេ ខណៈគាត់ខំប្រឹងផុសជារៀងរាល់ថ្ងៃ។ ថ្ងៃនេះដែរ ចាបក្រហមសូមបង្ហាញនៅរបៀបផុស៣ បើសិនបងប្អូនខំផុសកាន់តែខ្លាំងនោះហ្វេសប៊ុកនឹងកាន់តែបិទមិនឱ្យឃើញ

 

១. ផុសមាតិកាដែលគ្មានគុណភាព

បងប្អូនមានដឹងទេថា ទោះបីជាប្រឹងផុសយ៉ាងណាក៏ដោយក៏គ្មានអ្នកមើលដែរ ប្រសិនជាបងប្អូនផុសមាតិកាដែលគុណភាព គ្មានភាពច្នៃប្រឌិតនោះ ដូច្នេះហើយមិនថាបងប្អូនផុសជារូបភាពផលិតផល វីដេអូ ត្រូវតែឌីហ្សាញឱ្យបានទាក់ទាញជាពិសេសនោះ គឺខេបសិនតែម្តងត្រូវធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញពីអតិថិជន។ ប៉ុន្តែមុននឹងផុសរូបអ្វីមួយបងប្អូនដឹងឱ្យច្បាស់ ហ្វេសប៊ុកមិនគាំទ្រឱ្យផុសរូបភាពស៊ិចស៊ីហួសហេតុពេក ឬមុខមានមុនធំអ្វីនោះទេដូច្នេះប្រសិនបើអ្នកផុសមាតិកាដែលប្រឆាំងទៅនឹងច្បាប់ហ្វេសប៊ុកដោយមិនដឹងខ្លួន ដូចជាផុសនិយាយអួតហួសពីការពិត សរសេរផុស ប្រៀបធៀបពណ៌សម្បុរ អួតពីផលិតផលនិយាយអវិជ្ជមានខ្លាំងពេកជាដើម។ហេតុនេះអ្នកគួរតែចំណាយពេលសិក្សាមើកថា តើមាតិកាប្រភេទណាខ្លះ ប្រឆាំងនិងហ្វេសប៊ុក ដើម្បីជៀសវាងពីកំហុសដោយមិនដឹងខ្លួន។ 

 

២. ផុសមាតិកាប្រៀបធៀបគ្នា

មានអ្នករកស៊ីមួយចំនួន ពួកគាត់ចូលចិត្តផុសរូបប្រៀបធៀបមុននិងក្រោយពេលប្រើផលិតផល ដើម្បីបង្ហាញពីលទ្ធផលនៃការការប្រើប្រាស់ផលិតផលរបស់ខ្លួន ឧទាហរណ៍ដូចជាពីដៃសម្បុរខ្មៅ ទៅជាស ឬរូបរាងអីជាដើមប៉ុន្ដែអ្នកមានដឹងទេថា ការផុសបែបនេះ Facebook របស់អ្នកអាចនឹងជួយបញ្ហានៅថ្ងៃណាមួយ។

 

ប្រិយមិត្តអ្នកអានមានដឹងទេថាហ្វេសប៊ុក មានគោលការណ៍មួយយ៉ាងតឹងរឹង គឺបញ្ហាប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ ហើយការផុសរូប Before & After នៅលើផេក បង្ហាញរូបភាព ដៃពីខ្មៅ ទៅស បែបនេះ រ៉ូបូតរបស់ហ្វេសប៊ុកមិនបានគិតថា វាជាការបង្ហាញពីលទ្ធផលនៃការប្រើផលិតផលទេ ប៉ុន្ដែវាគិតថាយើងកំពុងតែប្រឆាំងគោលការណ៍របស់ហ្វេសប៊ុក ដោយធ្វើការរើសអើងពណ៌សម្បុរ​ និងពូជសាសន៍ផងដែរ។

 

ដូច្នេះអ្នកដែលឧស្សាហ៍ផុសបែបនេះហ្វេសប៊ុកនឹងទម្លាក់ Engagement លែងសូវឱ្យមនុស្សឃើញ ជាហេតុទាញឱ្យផេករបស់អ្នកធ្លាក់ឬពេលផុសទៅមិនសូវឱ្យមានអ្នកឃើញច្រើនផងដែរ បែបនេះបងប្អូនត្រូវតែប្រុងប្រយ័ត្ន។

២០

.ផុសលក់ច្រើនពេក

ផុសលក់ច្រើន មិនមែនមានន័យថា អាចលក់ដាច់ច្រើនតាមផុសនោះទេ តែផ្ទុយទៅវិញប្រសិនបើអ្នកគិតតែផុសលក់ផលិតផលសុទ្ធ និងធ្វើឱ្យផេករបស់អ្នកធ្លាក់ការមើលឃើញ (Reach) ទៅវិញទេ។ ដោយហេតុថាមនុស្សមិនសូវចូលចិត្តមើលពាណិជ្ជកម្មត្រង់ៗនោះទេ ប្រសិនបើអ្នកគិតតែពីផុសលក់សុទ្ធ ហើយអ្នកតាមដានផេករបស់អ្នកឧស្សាហ៍អូសរំលងផុសរបស់អ្នក ខាងរ៉ូបូតរបស់ហ្វេសប៊ុកនឹងគិតថា មាតិកានៅលើផេករបស់អ្នកគួរឱ្យធុញ និងអាចធ្វើឱ្យមនុស្សបិទហ្វេសប៊ុកទៅប្រើកម្មវិធីផ្សេង ហើយហ្វេសប៊ុកនឹងទម្លាក់ការមើលឃើញទៅលើផុសលើផេករបស់អ្នក។

 

ដូចនេះហើយនៅលើផេករបស់លោកអ្នក គួរកុំគិតតែផុសពីផលិតផលលក់ពេក បងប្អូនអាចផុសអ្វីជាមួយជាការសំណើចដល់អតិថិជន ហើយយើងអាចធ្វើពីប្រភេទវីដេអូនិយាយពីព័ត៌មានអីទូទៅហើយចាំទាញផលិតផលយើងចូលបន្តិចៗនៅចុងវីដេអូក៏បានដែរ៕

១៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia