ជីវិតរងទុក្ខព្រោះបំណុ.ល! អ្នកស្រី Kendall ចែកបទពិសោធន៍៦ ជួយគាត់សងគេអស់២០ម៉ឺ.ន$ ត្រឹមពេល៣ឆ្នាំ
SOKLY SONOVEMBER 6 2023430 views

ក្រោយបញ្ចប់ការសិក្សាត្រូវមានតួនាទីតម្រង់គោលដៅជីវិត ប៉ុន្តែបំណុលកម្ចីសិស្សជិត ២០ម៉ឺន$ បានធ្វើឱ្យ អ្នកស្រី Kendall ត្រូវឃ្លាតឆ្ងាយពីគោលដៅ មានបញ្ហាលុយកាក់មិនអាចបែងចែកសន្សំសម្រាប់ការចូលនិវត្តន៍ និងទិញទ្រព្យដូចជាផ្ទះឬឡានសម្រាប់ខ្លួនឯងបាន។

 

មេឃភ្លៀងខ្លាំងយ៉ាងណាគង់តែមានពេលរាំង រស់រងទុក្ខក្នុងបំណុលមិនប៉ុន្មាន អ្នកស្រី Kendall ក៏អាចរកផ្លូវរំដោះខ្លួនចេញឃើញ ដោយសងគេអស់ផ្ដល់សេរីភាពឱ្យខ្លួនឯងដោយចំណាយពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជាបទពិសោធន៍ដោះបំណុលធំៗទាំង៦ ដែលអ្នកស្រីបានចែករំលែក៖

 

ទី១. ស្វែងយល់ពីបំណុលដែលអ្នកមាន៖ ជំហានដំបូងស្រ្តីមានបំណុលរូបនេះបានធ្វើការស្វែងយល់ពីបំណុលទាំងអស់ដែលគាត់មាន។ គាត់បានប្ដូរពីមនុស្សដែលមិនអើពើនឹងបំណុល មកជាមនុស្សដែលយកចិត្តទុកដាក់ កត់ត្រារាល់ចំនួនលុយដែលគាត់បានជំពាក់គេ។ អ្នកស្រីបានណែនាំឱ្យអ្នកមានបំណុលទាំងអស់ មានបញ្ជីមួយសម្រាប់កត់ត្រារាល់បំណុលគ្រប់មុខ ដោយមានទាំងចំនួននីមួយៗ អត្រាការប្រាក់ និងចំនួនបំណុលទាំងអស់បូកសរុបចូលគ្នាឱ្យបានច្បាស់។

 

២. ឆ្លៀតពេលរៀនពីបំណុល៖ ការដែលមិនបានស្វែងយល់ពីបំណុលគឺជាហេតុនាំឱ្យអ្នកជំពាក់គេយូរទៅ វេទនាទៅៗ ព្រោះមិនចេះពីវិធីដោះស្រាយ។ អ្នកស្រី Kendall លើកទឹកចិត្តឱ្យធ្វើការចាប់ផ្ដើមស្រាវជ្រាវ ស្វែងរកចំណេះដឹងផ្សេងទាក់ទងនឹងកម្ចី តាមរយៈការអាន មើលវីដេអូ ឬពិភាក្សាជាមួយនឹងមនុស្សជុំវិញខ្លួន ជាពិសេសអ្នកដែលធ្លាប់មានបទពិសោធន៍ និងជំនាញខាងបំណុល។ 

 

៣. ជ្រើសរើសយុទ្ធសាស្រ្តដែលត្រូវនឹងអ្នក៖ ផ្លូវដោះបំណុលមានច្រើន ប៉ុន្តែមិនមែនគ្រប់ផ្លូវ គ្រប់ក្បួនទាំងអស់សុទ្ធតែត្រូវជាមួយនឹងអ្នកនោះទេ។ ក្រោយពីបានសិក្សាពីកម្ចី អ្នកស្រី Kendall ក៏រកឃើញថាការលាយបញ្ចូលគ្នានៃក្បួនដល់ទៅ២ ទើបត្រូវជាមួយ ដូច្នេះគាត់មិនជ្រើសរើសមួយឡើយ ប៉ុន្តែគាត់ច្នៃក្បួនដែលមានស្រាប់ឱ្យត្រូវជាមួយខ្លួនឯងវិញ។ 

 

106901715 1624479358432 Money Personal Finance T20 Lj Po4z

៤. កាត់បន្ថយចំណាយ៖ អ្នកណាៗក៏និយាយរឿងនេះ ទោះបីជាប់បំណុលឬមិនជាប់បំណុលក៏ដោយ។ អ្នកស្រី Kendall បានចំណាយពេលខ្លះសម្រាប់ធ្វើការវាយតម្លៃការចំណាយរបស់ខ្លួន រួចក៏រកឃើញខ្ទង់មួយចំនួនមិនចាំបាច់ ក៏ដកការរបស់ទាំងនោះចេញពីការខ្ទង់ចំណាយប្រចាំខែ។ វាជួយឱ្យគាត់សល់លុយបានមួយចំណែក សម្រាប់ផ្គត់ផ្គង់ការបង់ធនាគារ។

 

៥. រកផ្លូវបង្កើនចំណូល៖ មនុស្សម្នាក់ៗមានចំណេះជំនាញខុសៗគ្នា ដូច្នេះហើយឱកាសរកការងារនិងការបង្កើនចំណូលក៏មិនដូចគ្នាដែរ។ ដំណាក់កាលនេះអ្នកស្រី លើកទឹកចិត្តឱ្យលោកអ្នកចាប់ផ្ដើមពីការស្វែងរកខ្លួនឯងឱ្យឃើញ ដឹងថាខ្លួនឯងពូកែខាងអ្វី មានជំនាញអ្វី ហើយប្រើប្រាស់ធនធានទាំងនោះ យកទៅធ្វើការ ឬបង្កើតមុខរបរ ដើម្បីបង្កើនចំណូល។

 

៦. ចែករំលែកគោលដៅរបស់អ្នក៖ ពេលសម្រេចចិត្តថាចង់បញ្ចប់កម្ចីទាំងអស់ដែលខ្លួនមាន អ្នកស្រី Kendall បានចែករំលែកគោលដៅមួយនេះទៅកាន់មនុស្សស្និទ្ធិស្នាលរបស់គាត់។ ការចែករំលែកបែបនេះ បានជួយជាកម្លាំងជម្រុញទឹកចិត្ត និងធ្វើឱ្យគាត់កាន់តែមានទំនួលខុសត្រូវ មិនមានលេសគេចវេសដូចពីមុន៕

Shutterstock Friends Talking Girl Bored Annoyed 083121

 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia