អ្នកឧកញ៉ា ម៉ុង ឫទ្ធី សម្រេចកាប់ចោលដើមដូងប្រេង ៥០០ហិកតា ព្រោះមូលហេតុធំ ២នេះ
Kan DaraAUGUST 27 202522.3 K views

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន Mong Reththy Group Co., Ltd. បានសម្រេចចិត្តកាប់ចោលដើមដូងប្រេងចំនួន ៥០០ហិកតា ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយប្រមូលផលអស់រយៈពេល ២៥ឆ្នាំ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ាផ្ទាល់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

 

យ៉ាងណាមិញ ចំពោះមូលហេតុនៃការកាត់សំអាតដើមដូងប្រេងនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូងប្រេង​ចាប់តាំងពី​បណ្តុះកូន​រហូតដល់​វាបញ្ចេញផ្កាផ្លែ​ មានអាយុ​កាល៣៦ខែ​ យើងប្រមូល​រយៈពេល​២៥ឆ្នាំ ​វានឹងថយ​ផល​ ដល់ពេល​កាប់ចោល​ដាំដុះ​ថ្មី​ជំនួសវិញ​។ ចំណែកដើម​ចាស់គេត្រូវ​កាត់​ចិញ្ច្រាំ​វាអោយទៅ​ជា​ជី​កំប៉ុស»។

 Screenshot 2025 08 27 at 9.58.48 in the Morning

ក្នុងនោះអ្នកឧកញ៉ា បានបន្ថែមទៀតថា នៅដើមរដូវវស្សាឆ្នាំ ២០២៦ខាងមុខ ក្រុមហ៊ុនគ្រោងដាំឡើងវិញចំនួន ៥០០ហិតា និងត្រូវ​បណ្តុះ​កូន​ដូងប្រេង​ដែលបាននាំ​ចូលមក​ពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន​ ៩០,០០០ដើម ខណៈដូងព្រេងដែលបានកាប់មានពូជមកពី ប្រទេសហ្សាអៀ និងកូស្តារីកាអាមេរិកខាងត្បូង និងបានដាំកាលពីឆ្នាំ១៩៩៦។

 

គួរជម្រាបផងដែរថា ក្រៅពីក្រុមហ៊ុនកសិកម្ម និងឧស្សាហកម្មធំៗ ដែលមានបុគ្គលិក-កម្មករ កំពុងបម្រើការជាង ១០,០០០នាក់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្កើតហាងលក់ទំនិញ ចំការខ្មែរ ផ្លែឈើខ្មែរ-Khmer Farm Khmer Fruits មានលក់គ្រឿងកសិ បន្លែ ផ្លែឈើ ត្រី សាច់ធម្មជាតិ និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនផងដែរ។ ប្រសិនបើបងប្អូនមានតម្រូវការ អាចធ្វើការកម្ម៉ង់តាមរយៈលេខទូរស័ព្ទ ០៧០ ៩៨៧ ៥៣៥ ឬទៅកាន់ទីតាំងផ្ទាល់ស្ថិតនៅ ខាងលិចស្ថានទូតចិន, ផ្លូវ430 កែងផ្លូវ432, ផ្ទះលេខ119, រាជធានីភ្នំពេញ៕

Screenshot 2025 08 27 at 1.20.22 in the Afternoon Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia