សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ដើម្បីការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា
Sopheak PichNOVEMBER 6 2023

Img 2184ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ

Img 2172ពីឆ្វេងទៅស្តាំ ៖ ឯកអគ្គរាជទូតថៃ ឯកឧត្តម Cherdkiat Atthakor, លោក ស៊ាង សុខលីម, ឯកឧត្តម វ៉ា រុតសាន និងលោក Wittaya Kreangkriwit

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុង​គោល​បំណង​ដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅឯសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី ២៦ តុលា ២០២៣ ចាប់ពីម៉ោង ៨.០០ នាទីព្រឹក ដល់ ១៦.៣០ នាទីរសៀល។

Img 2183វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា

សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន១០ និងវាគ្មិនចំនួន១០ រូប  បាន​​​ធ្វើ​បទបង្ហាញយ៉ាងក្បោះក្បាយ លើប្រធានបទមួយចំនួនដូចជា​ អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។ លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅ​ការិយាល័យការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា ៖«សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ត្រូវ​បាន​ផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារ និង​ចែក​រំលែកចំណេះដឹង​ក្នុងការ​អនុវត្តល្អបំផុត​ដល់​បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។

Img 2185លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ

លោកវេជ្ជបណ្ឌិត Poohrich​ ថ្លែងថា ៖«គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន និង​ធនធានមនុស្ស។ អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា នឹង​ទទួល​បាន​អត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះ បុគ្គលិក (ធនធានមនុស្ស) ដែលអាច​បំប្លែង​ព័ត៌មាន​ទៅជាចំណេះដឹងនិងចេញជាសកម្មភាព គឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។  

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា ៖«ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និង​​ដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នក​ដែល​អាច​បំពេញតម្រូវការ​អតិថិជន​បាន​ច្រើន​ជាង​គេ អ្នកនោះគឺជាអ្នកជោគជ័យ»។

លោក Wittaya បន្ថែមថា ៖«កសិករ និងអតិថិជននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ។ វាចាំបាច់​ណាស់​ក្នុងការយល់ដឹងពីគោលបំណង ឬបញ្ហារបស់ពួកគេ បន្ទាប់មកប្រើបច្ចេកវិទ្យា និង​ចំណេះដឹង ដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។

សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ ធ្វើ​ជាវាគ្មិនកិត្តិយស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។  វគ្គសិក្ខសាលានេះ​មាន​គោល​បំណង​ស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។

 ឯកអគ្គរាជទូតថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Cherdkiat Atthakor ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម​​​មានប្រសាសន៍ថា ៖«កសិកម្ម និងចំណីអាហារ​ដើរតួនាទី​សំខាន់ណាស់​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។

ឯកឧត្តម Cherdkiat ថ្លែងថា ៖« ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទនភាព​ក្នុងនាមជា​ក្រុម​ហ៊ុន​ថៃ​ដំបូង​គេដែ​លបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជា ផ្តល់ការងារដែលមានស្ថេរភាព និង​ប្រាក់ចំណូលសមរម្យ។ លើសពីនេះ ស៊ី.ភី. ក៏បានផលិត​នូវ​ផលិតផល​ចំណីអាហារ​ដែល​មាន​អនាម័យ​ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។

លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា៖« យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វ និង​ផលិតកម្ម​សត្វ​នៅ​កម្ពុជា ឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន ៤គឺ៖(១) តួនាទី ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រ​សម្រាប់ការ​អភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈម និង​កាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្ម និងសុខភាពសត្វ»។ 

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖« ច្បាប់វិនិយោគរបស់​កម្ពុជា​ផ្តោត​លើទិដ្ឋភាពសំខាន់ៗចំនួន៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហ ការលើក​ទឹកចិត្ត​វិនិយោគ និងការលើកទឹកចិត្តពិសេស។ កត្តាទាំងនេះ ដែលមានភាពទាក់ទាញ និងគួរ​ឱ្យទុកចិត្ត​សម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធានាដោយស្មើភាពគ្នា ​មិនថា​វិនិយោគិនបរទេស ឬក្នុងស្រុក។

លោក Nirawat Rangseekanjana អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ​នៅក្រុងភ្នំពេញ បានធ្វើការចង្អុលបង្ហាញថា៖«កង្វល់សំខាន់ៗចំនួន៣ ដែលជា​បទប្បញ្ញត្តិថ្មីបំផុត​សម្រាប់​ការ​ធ្វើអាជីវកម្ម​ក្នុងឆ្នាំ២០២៤ នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ (២) ច្បាប់ប្រកួតប្រជែង និងច្បាប់ការពារ​អ្នកប្រើប្រាស់ និង (៣) ច្បាប់កម្មសិទ្ធិបញ្ញា។

នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. បានផ្តល់វិញ្ញាបនបត្រ និង វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន និងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យ​អភិវឌ្ឍ​អាជីវកម្ម​កសិឧស្សា​ហកម្ម និងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕   

Qr Code Facebook Cp Cambodia (mar 14, 2023)QR Code Facebook CP Cambodia

Qr Code Website Cp Cambodia (mar 14, 2023)QR Code Website CP Cambodia

Qr Code YouTube Cp Cambodia (mar 14, 2023)QR Code YouTube CP Cambodia

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia