តើមានប្រទេសណាខ្លះ? នេះជាប្រទេសទាំង១០មានបំណុលច្រើនបំផុតបើធៀបនឹងទំហំសេដ្ឋកិច្ចសរុប
Toeuy HongMAY 30 2024847 views

នៅលើពិភពលោកប្រទេសភាគច្រើនសុទ្ធតែមានបំណុលមិនថាប្រទេសនោះជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជឿនលឿនឬជាប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយនោះទេពោលគឺសុទ្ធតែមានបំណុលព្រោះតែប្រទេសនីមួយៗត្រូវការលុយសម្រាប់អភិវឌ្ឍនប្រទេសនិងសេវាសាធារណៈផ្សេងៗ។

ទាក់ទងនឹងបំណុលនេះដែរ ថ្ងៃនេះសូមបង្ហាញប្រទេសចំនួន១០ដែលមានបំណុលច្រើនបំផុតក្នុងលោកបើធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP)នៅឆ្នាំ២០២៤ ដោយប្រទេសទាំងនោះមានដូចខាងក្រោមនេះ។

១. ប្រទេសជប៉ុន មានបំណុល២៦៤%នៃផលិតផលក្នុងស្រុកសរុប(GDP)

២. ប្រទេសវ៉េណេស៊ុយអេឡា មានបំណុល២៤១%នៃGDP

៣. ប្រទេសស៊ូដង់ មានបំណុល១៨៦%នៃGDP

៤. ប្រទេសក្រិក មានបំណុល១៧៣%នៃGDP

៥. ប្រទេសសិង្ហបុរី មានបំណុល១៦៨%នៃ GDP

៦. ប្រទេសអេរីទ្រា មានបំណុល១៦៤%នៃGDP

៧. ប្រទេសលីបង់ មានបំណុល១៥១%នៃGDP

៨. ប្រទេសអ៊ីតាលី មានបំណុល១៤២%នៃGDP

៩. សហរដ្ឋអាមេរិក មានបំណុល១២៩%នៃ GDP

១០. ប្រទេសCape Verde មានបំណុល១២៧%នៃ GDP

 តាមរយៈប្រទេសទាំង១០ខាងលើដែលមានបំណុលច្រើនបំផុតបើធៀបនឹងផលិតផលក្នុងស្រុងសរុបយើងឃើញថាប្រទេសជប៉ុននិងអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចខ្លាំងក៏ស្ថិតនៅក្នុងបញ្ជីនេះផងដែរ។

ចំពោះប្រទេសជប៉ុនបំណុលចាប់ផ្ដើមកើនឡើងខ្លាំងតាំងពីឆ្នាំ១៩៩២ដែលនៅពេលនោះរដ្ឋភិបាលបានចាយលុយជួយដល់ធនាគារនិងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកកុំឲ្យដួលរលំខណៈផ្សារហ៊ុនជប៉ុនNikkei បានធ្លាក់ចុះយ៉ាងគំហុក។ ចាប់តាំងពីពេលនេះមកបំណុលរបស់ជប៉ុនកាន់តែកើនឡើងមកដល់សព្វថ្ងៃនេះ។

ចំណែកសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចលេខមួយក្នុងលោកប៉ុន្ដែប្រទេសនេះក៏មានបំណុលច្រើនផងដែរបើធៀបនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន។ អំឡុងឆ្នាំ២០២៣អាមេរិកជួបវិបត្តិមួយគឺចំណាយច្រើនជាងចំណូលដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលត្រូវស្នើខ្ចីលុយគេថែមដើម្បីផ្គត់ផ្គង់ចំណាយសាធារណៈ។ កត្តាដែលធ្វើឲ្យអាមេរិកមានបំណុលច្រើនគឺដោយសារចំណាយច្រើនលើវិស័យយោធានិងការលើកលែងពន្ធនិងកញ្ចប់ជួយប្រជាជនអាមេរិកអំឡុងកូវីដ១៩៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia