ជាការពិតណាស់ ស្ទើរតែប្រទេសទាំងអស់លើពិភពលោកសុទ្ធតែជំពាក់បំណុលមិនថាបំណុលក្នុងស្រុកនិងក្រៅស្រុកនោះទេ។ អ្វីដែលភ្ងាក់ផ្អើលនោះគឺមនុស្សមួយចំនួនប្រហែលគិតថាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមិនមានជាប់បំណុលគេច្រើនោះទេ តែផ្ទុយទៅវិញប្រទេសសេដ្ឋកិច្ចខ្លាំងមួយចំនួនជំពាក់បំណុលគេយ៉ាងច្រើន។
ខាងក្រោមនេះ គឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងតែជំពាក់បំណុលគេច្រើនបំផុតបើធៀបនឹងចំនួនប្រជាជនសរុបបើយោងតាមInsidermonkey។
១. ប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរី ជំពាក់បំណុលគេចំនួន១១៣,៩៤៨ដុល្លារក្នុងមនុស្សម្នាក់។ ចំពោះបំណុលក្រៅស្រុករបស់ប្រទេសតូចមួយនេះមានរហូតដល់ទៅ១.៧ពាន់ពាន់លានដុល្លារអាមេរិកខណៈ ប្រទេសនេះត្រូវបានគេហៅថាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។
២. សហរដ្ឋអាមេរិក
អាមេរិកមានបំណុលក្នុងមនុស្សម្នាក់សរុបចំនួន៩២,១០៤ដុល្លារ ហើយប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ មានក្រុមហ៊ុនជាច្រើនជំពាក់បំណុលគេច្រើនបំផុត មានដូចជាក្រុមហ៊ុនVerizon, Oracle និងComcast ជាដើម។
៣. ជប៉ុន
ជប៉ុនជំពាក់បំណុលគេក្នុងមនុស្សម្នាក់ចំនួន៨៨,១៤២ដុល្លារ។ ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០២១ ប្រទេសនេះមានបំណុលជាមធ្យមចំនួន១៤៤%នៃផលិតផលក្នុងស្រុកសរុប។ បច្ចុប្បន្នប្រទេសនេះជំពាក់បំណុលជាមូលបត្របំណុលរហូតដល់ទៅ៧ពាន់ពាន់លានដុល្លារអាមេរិក។
៤. ប្រទេសកាណាដា
ប្រទេសកាណាដាជំពាក់បំណុលគេក្នុងមនុស្សម្នាក់ចំនួន៥៥,៦០១ដុល្លារ ហើយប្រទេសនេះជំពាក់បំណុលគេរាប់សតវត្សមកហើយនោះ ប្រជាជនកាណាដាជំពាក់លុយគេ១.៨៣ដុល្លារនូវរាល់ប្រាក់ដុល្លារដែលពួកគាត់រកបាន។
៥. បែលហ្សិក
ប្រទេសបែលហ្សិកមានបំណុលក្នុងមនុស្សម្នាក់៥៣,៤៩៩ដុល្លារ។ ឆ្នាំ២០២២ប្រទេសនេះត្រូវបានគណកម្មការសហភាពអឺរ៉ុបចាត់ចូលជាប្រទេសដែលមានបំណុលខ្ពស់បំផុតក្នុងតំបន់អឺរ៉ុប។ ឆ្នាំ២០២៣និង២០២៤ ប្រទេសនេះប្រឈមនឹងការកើនឡើងបំណុលកាន់តែខ្លាំងដោយសារតែការកើនឡើងតម្លៃថាមពលនឹងប្រាក់ឈ្នួល។