ឱកាសសម្រាប់អ្នករៀនច្បាប់ ពេលនេះអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ កំពុងប្រកាសជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ឆ្នាំ ២០២៣ ជាច្រើននាក់ ក្នុងនោះរួមមាន ជំនាញនីតិសាស្រ្ត ១២ នាក់ កម្រិតបរិញ្ញាបត្រឡើង និង ជំនាញភាសាអង់គ្លេស ២នាក់ កម្រិតបរិញ្ញាបត្រឡើង។
ក្នុងនោះលក្ខខណ្ឌនៃការជ្រើសរើសតម្រូវឱ្យមាន ៖
សំណុំលិខិតសុំចុះឈ្មោះប្រឡងមាន ៖
- សំណុំលិខិតសុំចុះឈ្មោះប្រឡងចំនួន ១ច្បាប់
- បេក្ខជនត្រូវភ្ជាប់មកជាមួយ (សញ្ញាបត្រជំនាញ សេចក្តីចម្លងសំបុត្រកំណើត ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ លិខិតបញ្ជាក់សុខភាព លិខិតថ្កោលទោស )
ទីកន្លែងលក់ពាក្យ និងទទួលពាក្យសុំចុះឈ្មោះប្រឡង និងកាលបរិច្ឆេទទទួលពាក្យ ៖ បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក ផែនការនិងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានអាសយដ្ឋាននៅអាគារ “ស” វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ ៕
សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យសេចក្តីជូនដំណឹងខាងក្រោម ៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង