ចេញរកស៊ីដំបូងឱ្យឡូយបំផុត! មកដឹងស្នៀតសំខាន់ៗ៣ ចេញរកស៊ីទាំងពើងទ្រូង ងើយមុខ
នៅ ហៀងNOVEMBER 14 20221 K views

ពីមួយឆ្នាំទៅមួយឆ្នាំ មនុស្សចាប់ផ្តើមចាប់អារម្មណ៍លើមុខជំនួញច្រើនជាងការងារឱ្យគេ ខណៈអ្នកខ្លះកំពុងរៀបចំចេញទៅរកស៊ីដោយគ្មានទំនុកចិត្ត ចេះតែចេញៗទាំងប្រហោងក្នុង។ ទន្ទឹមនឹងនេះ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនដែលអាចជួយអ្នក​ចេញរកស៊ីតាំងពើងទ្រូង ងើយមុខ ដោយពើងទ្រូង ងើយមុខត្រង់ចំណុចនេះមិនមែនមានន័យថា អំនួតអីនោះទេ តែផ្ទុយទៅវិញមានន័យថា ចេញធ្វើទាំងជឿជាក់។

១. រកអ្វីដែលខ្លួនស្រលាញ់ ហើយមានទីផ្សារ

ដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង អ្នកជំនួញត្រូវតែវិនិយោគលើកម្លាំងពលកម្មដោយក្តីស្រឡាញ់ ដោយការដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងអស្ចារ្យមួយអាចជួយយើងឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ ប៉ុន្តែ​មិន​បោះបង់​ការ​ព្យាយាម ដោយរកវិធី​ធ្វើ​យ៉ាងណាឱ្យ​ផលិតផល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ការ​គាំទ្រ​។​ ​

ទន្ទឹមទាំងនេះ ត្រឹមតែស្រលាញ់មួយមុខមិនទាន់គ្រាប់គ្រាន់ទេ អ្វីដែលអ្នកត្រូវធ្វើមួយទៀតនោះគឺ ជ្រើសរើសផលិតផលដែលមានទីផ្សារ ព្រោះថាប្រសិនបើអ្នកជ្រើសរើសមកលក់ខុស អ្នកខាតទាំងពេលវេលា ខាតទាំងលុយ និងបាក់ទាំងកម្លាំងចិត្ត ដូច្នេះហើយដើម្បីឱ្យរបររកស៊ីរបស់អ្នកនៅឈរជើងរឹងមាំបានយូរ អ្នកគួរតែធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយមានទីផ្សារទៀត។

២. យកខ្លួនឯងជាសត្វកណ្តុរ

ក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផលគឺជារឿងមួយសំខាន់បំផុត ព្រោះរាល់ពត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។ ដូច្នេះហើយអ្នកត្រូវតែយកខ្លួនឯងសាកល្បងជាមុនសិន មុននឹងចេញលក់ផលិតផលអ្វីមួយ ព្រោះបើអ្នកមិនធ្លាប់ប្រើផលិតផលនោះ តើភ្ញៀវអាចជឿអ្នកយ៉ាងម៉េចបាន បើអ្នកជាអ្នកលក់មិនហ៊ានប្រើវា ហើយអ្នក?

មួយវិញទៀតប្រសិនបើអ្នកមិនដែលសាកប្រើវា ធ្វើអ្នកអាចដោះស្រាយបញ្ហាអតិថិជនបានដោយរបៀបណា ដូច្នេះហើយវាទាមទាឱ្យអ្នកច្បាស់ជាមួយផលិតសិនមុនពេលចេញលក់។

៣. ស្គាល់ទស្សនិកជនគោលដៅ

អ្នកលក់ដែលខ្លាំង គឺជាអ្នកលក់ដឹងថានរណាជាអតិថិជនគោលដៅរបស់ខ្លួន ដោយរាល់ផលិតផលទាំងអស់សុទ្ធតែមានមូលដ្ឋានដែលមានអតិថិជនស្រាប់។ ជាឧទាហរណ៍ ថាអ្នកលក់ស្បែកជើងកែងខ្ពស់ ដូច្នេះអ្នកត្រូវរកឱ្យឃើញថា នណាជាអ្នកពាក់ស្បែកជើងនោះ ពិតណាស់ស្បែកជើងប្រភេទនេះ វាអាចទាក់ទាញចំណាប់អារម្មណ៍ មនុស្សវ័យជំទង់ និងស្ត្រីធ្វើការជាដើម។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia