រកផ្លូវវាង! កំណាត់មហាវិថី និងផ្លូវជាច្រើនខ្សែនៅភ្នំពេញ នឹងត្រូវផ្អាកបណ្ដោះអាសន្ននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ
Bunthoeun KoemNOVEMBER 4 202251.9 K views

នៅថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ខាងមុខនេះ កំណាត់មហាវិថី និងផ្លូវជាច្រើនខ្សែនៅរាជធានីភ្នំពេញ នឹងត្រូវផ្អាកចរាចររយៈពេលខ្លី។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើ រដ្ឋបាលរាជភ្នំពេញបានបញ្ជាក់ថា ការផ្អាកនេះគឺដើម្បីបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីហ៍លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ និងរបៀបរាប់រយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងចរាចរចំពោះយានយន្ដគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្ដម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ រហូតដល់ការប្រារព្ធកម្មវិធីត្រូវបានបិទបញ្ចប់។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមការបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ជាមួយគ្នានៅពេលផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ កឹម ប៊ុនធឿន

314407387 165686476106670 4642482908250534439 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia